តារាបាល់បោះល្បីល្បាញនៅអាមេរិកនិងកូនស្រី​​ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចនិងឧទ្ធម្ភាគចក្រ​បានកើតឡើងជាបន្តបន្ទាប់នៅលើទឹកដីអាមេរិក ដោយកាលពីថ្ងៃទី២២​ខែមករា មានគ្រោះថ្នាក់ថ្លាក់យន្តហោះធុនតូចសម្លាប់មនុស្ស ៤នាក់​។ នៅថ្ងៃតី​២៦ខែមករានេះក៏មានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ សម្លាប់មនុស្ស​៩នាក់​ក្នុងនោះមាន តារាបាល់បោះដ៏ល្បីល្បាញរបស់អាមេរិក​និងកូនស្រី ស្លាប់ក្នុងហេតុការគ្រោះថ្នាក់នោះដែរ​។

ឧទ្ធម្ភាគចក្រដឹក តារាបាល់បោះ​ Kobe Bryant និងកូនស្រី​បានហោះហើរ​ឆ្លងកាត់តំបន់​ Calabasas ​ក៏ស្រាប់តែឆាបឆេះ​​ធ្លាក់ចុះដី​បណ្តាលឲ្យ កីឡាករ​បាល់បោះដ៏ល្បីល្បាញស្លាប់ជាមួយកូនស្រី។

សារព័ត៌មាន​ Fox Sports ​បានផ្សាយថា​កីឡាករបាល់បោះ​ Kobe Bryant ​បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់ ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី​២៦ខែមករា(​ពេលវេលាអាមេរិក​)។ ក្រុមជួយសង្គ្រោះទទួលបានការហៅឲ្យទៅ​ជួយ ប៉ុន្តែ​មិនអាចជួយដល់អ្នកដំណើរនៅនៅលើឧទ្ធម្ភាគចក្រ​នោះឡើយ។

តាមការលើកឡើងរបស់មន្ត្រី​ក្នុងតំបន់​បានឲ្យដឹងថា​ គ្មានអ្នកណា នៅរស់​ក្រោយករណីគ្រោះថ្នាក់នោះឡើយ​។​​ កុមារី​ Gianna​ អាយុ​១៣ឆ្នាំ ​​កូនស្រី​របស់ Kobe Bryant ក៏បានស្លាប់ជាមួយឪពុកនៅក្នុង ថ្នាក់នោះដែរ។

សារព័ត៌មាន​ Latimes ​បានផ្សាយថា ករណីគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនោះមានអ្នកស្លាប់​ដល់ទៅ ៩ នាក់ មិនមែន​៤ នាក់ ដូច​ព័ត៌​មាន​នាពេលដំបូងនោះឡើយ។​ នៅក្នុងពេលជួបគ្រោះថ្នាក់​ មានការចុះអ័ព្ទយ៉ាងក្រាស់​​ អាចជា​មូលហេតុបណ្តាលឲ្យឧទ្ធម្ភាគចក្រឆេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print