ទីតាំងទាំងឡាយរបស់អាមេរិកនៅអុីរ៉ាក់មិនមានសុវត្ថិភាព ក្រោយសម្លាប់មេទ័ពអុីរ៉ង់

ចែករំលែក៖

ប្រទេសអុីរ៉ាក់៖ ក្រោយអាមេរិកវាយប្រហារសម្លាប់មេទ័ពអុីរ៉ង់មក ទីតាំងទាំងឡាយរបស់អាមេរិក នៅលើទឹកដីអុីរ៉ាក់មិនមានសុវត្ថិភាពនោះឡើយ ដោយរងការគំរាមវាយប្រហារពីក្រុមឧទ្ទាម។ នៅពេលនេះស្ថានទូតអាមេរិកនៅអុីរ៉ង់ រងការវាយប្រហារដោយរ៉ុក្កែត ជាច្រើនគ្រាប់ ។
ទីតាំងស្ថានទូតអាមេរិក ក្នុងទីក្រុងបាដាដគឺជា តំបន់មានសុវត្ថិភាព បំផុត ប៉ុន្តែមិនអាចគេចផុតពីការវាយប្រហារនោះឡើយ។ កាលពីថ្ងៃទី ២៦ខែមករា រ៉ុក្កែត យ៉ាងតិច ៥គ្រាប់ បានធ្លាក់ នៅក្នុងតំបន់បៃតង នៅទីក្រុងបាដាដ ប្រទេសអុីរ៉ាក់ ហើយក្នុងនោះ រ៉ុក្កែត៣គ្រាប់បានហោះសម្តៅ ផ្ទាល់តែម្តង ទៅកាន់ស្ថាន ទូតអាមេរិក ប្រចាំ នៅរដ្ឋធានី ប្រទេសនេះ ។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសអុីរ៉ាក់ បានបញ្ជាក់ថា៖ រ៉ុក្កែតទាំងនេះ បានវាយប្រហារចូលតំបន់បៃតង ហើយជាប្រភេទ រ៉ុក្កែត Katyushaចំនួន៥គ្រាប់ បានធ្លាក់នៅជិតបរិវេណតំបន់បៃតង ប៉ុន្តែប្រភពមិនបញ្ជាក់ថា រ៉ុក្កែតនោះ បានបំផ្លិចបំផ្លាញ ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ ។
រ៉ុក្កែត បានគោលដៅ ទៅលើទីតាំងបេសកកម្ម របស់អាមេរិក កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។ ប្រព័ន្ធការពារ ក៏បាន បន្លឺឡើងនូវសញ្ញា ព្រមាននៅក្នុងតំបន់ផងដែរ ហើយមនុស្សទាំងឡាយ ត្រូវបានណែនាំឲ្យរកទីកន្លែងពួន លាក់ខ្លួន ដើម្បីសុវត្ថិភាព ។
នៅពេលបន្ទាប់មក អតីតនាយករដ្ឋមន្ត្រី អុីរ៉ាក់ Hoshyar Zebari បញ្ជាក់ថា ៖ រ៉ុក្កែត យ៉ាងតិច ១គ្រាប់ បានប៉ះលើស្ថានទូតអាមេរិក ខូចខាតនិងត្រូវអណ្តាតភ្លើងឆាបឆេះ ដែលអាចមើលនឹងភ្នែកឃើញ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខាងស្ថានទូតអាមេរិក នៅបន្តស្ងាត់ស្ងៀមលើបញ្ហាមួយនេះ មិនបានប្រកាសទទួលស្គាល់ ឬបដិសេធន៍ជុំវិញព័ត៌មាននេះឡើយ ។
គួរបញ្ជាក់ថា តំបន់បៃតង នៅទីក្រុងបាដាដ ប្រទេសអុីរ៉ាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការវាយប្រហារ ពីទីតាំងមិនស្គាល់ អត្តសញ្ញាណម្តងហើយម្តងទៀត ពិសេស វាយប្រហារដោយរ៉ុក្កែត ទៅលើស្ថានទូត អាមេរិក នៅតំបន់នោះ ។ មិនថា នៅតំបន់បៃតងនោះទេ នៅទូទាំងទឹកដីអុីរ៉ាក់ឲ្យតែជាកន្លែង របស់កងទ័ពអាមេរិកនោះ តែងតែរងនូវការបាញ់ប្រហារពីរ៉ុក្កែតមិនឈប់ឈរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print