តាម៉ាប់មេឆ្នោតវៀតណាមខុសច្បាប់បេីកលេងយ៉ាងរលូនសង្ស័យ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបេីកភ្លេីងខៀវ

ចែករំលែក៖

ភ្នំពេញ​៖​ ល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលគេស្គាល់ថាជាម្ចាស់របស់ឈ្មោះតាម៉ាប់​ និងបារាំង​ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុងរីកដុះដាលដូចផ្សិតទោះបីលោក​ ឃួងស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីដាក់បញ្ជាឲ្យបង្ក្រាបយ៉ាងណាក៏ដោយ ក៏អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនរវល់អើពើ ទប់ស្កាត់ បង្ក្រាប ដែលគេសង្ស័យ អ្នកទាំងនោះជាអ្នកបេីកភ្លេីងខៀវអោយក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះ។
ប្រជាពលរដ្ឋបាន សង្កេតឃេីញថា​ នៅទីប្រជុំជនជាពិសេសក្នុងតំបន់ផ្សារដូចជា៖​ ផ្សារការណាស៊ីធី​ ផ្សារត្រពាំងថ្លឹង​ ផ្សារជម្ពូវ័ន​ ផ្សារព្រៃទាជាដេីម​និងនៅមានផ្សារជាច្រេីនទៀតដែលនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យពោពេញទៅដោយល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមកន្ទុយលេខខុសច្បាប់។
មិនត្រឹមតែប៉ុណ្ណោះក្រុមទាំងនោះបានអង្គុយកត់កន្ទុយលេខវៀតណាមដោយបេីកចំហរមិនញញេីតកម្លាំងអាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិច ដោយសង្ស័យថា​ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបេីកដៃអោយលេងរឺយ៉ាងណា។ មិនខុសពីពាក្យចាស់ពោលថា​ បេីខ្មោចស្រុកមិនបេីកដៃខ្មោចព្រៃមិនហ៊ាននោះទេ។

ថ្មីៗនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលដឹកនាំប្រជុំដោយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំង ល្បែងសុីសងគ្រប់ប្រភេទ។ តែបែរជាទីតាំងទាំងនេះហ៊ានបេីកលេងយ៉ាងចំហរបែបនេះដោយផ្គើននិងបទបញ្ជា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទៅវិញ។
ពាក់ព័ន្ធនិងបញ្ហាខាងលេីនេះ អង្គភាព នគរដ្រេហ្គន បានទំនាក់ទំនង លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ ដែរ តាមប្រព័ន្ធ Telegram ដោយលោកបញ្ជាក់ថា៖ «ទទួលបាន» ដោយឡែកចំពោះវិធានការបង្ក្រាប លោកអភិបាលមិនទាន់បញ្ជាក់នៅឡើយ៕

...

ដោយ៖ សុខា ពោធិ៍សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print