ក្រោយវីរុសកូរូណាឆ្លងរាលដាលជាង ១០ប្រទេស ម៉ុងហ្គោលី សម្រេចបិទព្រំដែន

ចែករំលែក៖

ម៉ុងហ្គោលី៖ វីរុសកូរ៉ូណា បានឆ្លងរាលដាល យ៉ាងឆាប់រហ័ស ដោយក្នុងរយៈពេលខ្លីបានឆ្លងរាលដាល់ជាង១០ ប្រទេស ។ ការឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដោយសារតែវីរុសនេះបានផ្ទុះឡើងចំពេលដែលពលរដ្ឋចិនត្រូវធ្វើដំណើរច្រើនបំផុតនៅលើពិភពលោកប្រចាំឆ្នាំ នាឱកាសបុណ្យចូលឆ្នាំចិន ។
នៅថ្ងៃទី ២៧ខែមករា ម៉ុងហ្គោលីបានសម្រេចបិទព្រំដែន ទាំងស្រុង មិនឲ្យរថយន្ត ឬការធ្វើដំណើរណាមួយឆ្លងកាត់ ព្រំដែន ចិន ម៉ុងហ្គោលីនោះឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូរូណា ។ ជាមួយគ្នានោះរដ្ឋាភិបាលក៏បានប្រកាសស្នើពលរដ្ឋ កុំឲ្យប្រមូលផ្តុំគ្នា បញ្ចៀសការឆ្លង។
សារព័ត៌មាន រ៉យទ័របានផ្សាយថា៖ គិតដល់ថ្ងៃទី ២៧ខែមករា មានមនុស្ស ៨០នាក់ស្លាប់ ដោយសារតែវីរុស កូរូណា ឬហៅថា វីរុស វូហាន និងមានអ្នកឆ្លងដល់ទៅ ២.៨០០នាក់ហើយ ។ នៅពេលនេះដែរ នាយករដ្ឋមន្ត្រីចិន លោកលីឃើជាំង បានតាមដានរាល់សកម្មភាពទប់ទល់និងជំងឺឆ្លងដ៏កាចសហាវមួយនេះ នៅទីក្រុងវូហាន។
តាមរូបភាពដែលបង្ហោះនៅលើបណ្តាសង្គម កាលពីថ្ងៃទី ២៧ខែមករា នាយករដ្ឋមន្ត្រី លីឃើជាំងបានទៅកាន់មន្ទីសុខាភិបាល ខេត្តវូហានដើម្បីត្រួតពិនិត្យ និងលើកវិធានការ ទប់ស្កាត់ ការឆ្លងរាលប្រកបដោយប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រីលីឃើជា គឺជាប្រធាន អង្គការទប់ស្កាត់ ជំងឺឆ្លងកូរូណា ។
គណៈកម្មការទប់ស្កាត់ជំងឺឆ្លង បានសម្រេច ឲ្យពលរដ្ឋសម្រាកចូលឆ្នាំ បន្ថែម ៣ថ្ងៃទៀត ក្នុងគោលដៅកាត់បន្ថយ ការធ្វើដំណើរ ។ តាមច្បាប់សម្រាកចូលឆ្នាំនឹងបញ្ចប់នៅថ្ងៃទី ៣០ខែមករា ហើយនឹងបន្តសម្រាក់ ៣ថ្ងៃទៀត ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print