នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចែកម៉ាស់ចំនួន១លាន ដល់ភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីការពារViruseផ្លូវដង្ហើម

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ដើម្បីការពារសុវត្តិភាពដល់ភ្ញៀវជាតិនិងអន្តជាតិចេញចូលតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២០នេះ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយអាជ្ញាធក្រុងចែកជូនម៉ាស់ដោយមិនគិតថ្លៃក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នេះតទៅ នឹងចែក,ម៉ាសចំនួន ១លានម៉ាស ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីVerusកូរ៉ូណាវីរុស.។
ក្នុងប្រត្តិបតិការនោះដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរ​បាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអាជ្ញាធរក្រុងរួមទាំងមន្រ្តីក្រោមឱវាទទាំងអស់។
ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានប្រសាសន៌ថាចំពោះម៉ាស់ដែលចែកជូនដល់ភ្ញៀវជាតិនិងអន្តរជាតិក៌ដូចជាអាជីវក កម្មករ អ្នករត់ម៉ូតូឌុបនោះគីបានមកពីសប្បុរសជនដែលជាម្ចាស់អំណោយទីជិតទីឆ្ងាយទាំងអស់ ដែលពួកគាត់ជួយតាមលទ្ធិភាពរបស់ពួកគាត់។
លោកបញ្ជាក់ថាៈលោកមានការសប្បាយរីករាយដោយមានការសហការគ្នាល្អរវាងអ្នកសារព័ត៏មានជាតិអន្តរជាតិក្នុងការចែកម៉ាស់ការពារសុខភាព​បង្កា​ទប់ស្កាត់នៅ​Viruse ថ្មីកូរ៉ូណាវីរុស ហើយសកម្មភាពការចុះចែកម៉ាស់នេះមិនមែនតែម៉ាស់ចំនួន​១លាន់ម៉ាស់នោះទេតាមពិតទៅកម្លាំងយើងនិងធ្វើឡើងរហូតដូចភ្លៀងរលឹម លុះត្រាណាតែប្រភេទជម្ងីវីរុសថ្មីនេះថមថយទើបកម្លាំងឈប់បន្តចែកម៉ាស់។
ជាងនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ខណៈដែលជំងឺកាចសាហាវនេះបានរាតត្បាតដល់ប្រទេសមួយចំនួន ប៉ុន្តែមិនទាន់មានមកដល់ប្រទេស​កម្ពុជានៅឡើយទេ។
ក្នុងនោះសម្តេចក៏បានប្រាប់ដល់និស្សិតខ្មែរដែលបានទៅសិក្សានៅប្រទេសចិនថា៖ «សូមក្មួយនិងនិស្សិតខ្មែរ សិក្សានៅប្រទេសចិន ថែរក្សាសុខភាពអោយបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ»។
ក្នុងនោះពលរដ្ឋក៌ដូចជាអាជីវក ធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានការរំទើបនិងមានទំនុកចិត្តលើកម្លាំងនគរបាលច្រកទ្វារព្រំដែនក៏ដូចជាអាជ្ញា​ធរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលមានការយកចិត្តទុកដាក់លើពលរដ្ឋដើម្បីការពារកុំឲ្យមានជម្ងីដែលកើតឡើងដោយViruseថ្មីកាចសាហាវនេះឆ្លងដល់ពួកគាត់រួមទាំងដាក់បញ្ជាឲ្យមន្ត្រីក្រោមឪវាទយកចិត្តខ្ពស់លើពលរដ្ឋទៅនិងបញ្ហាជម្ងី​កាច​សាហាវខាងនេះ ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print