វិភាគព័ត៍មានអន្តរជាតិ៖ បើមេដឹកនាំរុស្ស៊ីម្នាក់ទៀតកាន់តំណែងមួយជីវិត នោះ អាមេរិក នឹងប្រឈមការបាត់បង់មហាអំណាចពិភពលោក

ចែករំលែក៖

រុស្សុី៖ ក្រុមអ្នកឯកទេសវិភាគ ធ្លាប់បានលើកឡើងថា៖ នៅពេលអនាគត រុស្ស៊ីនិងចិន ជាអ្នករៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក ។ ទាំងនោះហើយបានធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ពីការបាត់បង់តំណែងមហាអំណាច ។ អ្វីដែលអាមេរិក ព្រួយបារម្ភ កាន់តែខ្លាំងនោះ គឺការកាន់អំណាចមួយជីវិតរបស់មេដឹកនាំចិននិងរុស្ស៊ី។
នៅពេលនេះមេដឹកនាំចិន បានកែប្រែរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យមេដឹកនាំស៊ីជីងពីង កាន់អំណាចដឹកនាំប្រទេសចិន អស់មួយជីវិត ។ ទាំងនោះហើយបានធ្វើឲ្យ នយោបាយរបស់ចិន មិនមានការកែប្រែ ហើយកាន់តែរីកចំរើន ខ្លាំងឡើង ។ ចំណែកមេដឹកនាំរុស្ស៊ី លោកពូទីន ក៏កំពុងកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីដឹកនាំរុស្ស៊ីមួយជីវិត សម្រេចគោលនយោបាយ គ្រប់គ្រងពិភពលោក ធ្វើឲ្យរុស្ស៊ីកាន់តែខ្លាំងឡើង។ ចំណុចទាំងនោះហើយបានធ្វើឲ្យអាមេរិក កាន់តែបារម្ភពីការបាត់បង់មហាអំណាចធ្លាក់ នៅក្នុងដៃ រុស្ស៊ីនិងចិន ។
ចំពោះការដឹកនាំរបស់លោក ពូទីន នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤  ហើយប្រសិនបើមិនមានការកែប្រែនោះទេ លោកពូទីន និងត្រូវ បញ្ចប់អាណត្តិ ទាំងនោះហើយទើប លោកពូទីន ព្យាយាមកែប្រែរដ្ឋធម្មនុញ្ញដើម្បីអាចឈរឈ្មោះបាន ក្នុងអាណត្តិទី៥ជាបន្តទៀត។
សេណារីយ៉ូទី ១ ៖ ការសើរើរដ្ឋធម្មនុញ្ញ មិនអាចចាត់ទុកជា វិធានការហែរហមដោយផលវិបាក ដែលឆ្លុះឲ្យ ឃើញពីហេតុការណ៍កើតមានពីមុនៗឡើយ។ ការសើរើនេះ ប្រែអ្វីៗទាំងអស់ ឲ្យត្រឡប់ទៅដើមទីវិញ ហើយ អនុញ្ញាតឲ្យលោក វ៉្លាឌីមៀរ ពូទីន បង្ហាញខ្លួនជាថ្មី ! សេណារីយ៉ូនេះ តាមយោបល់ អ្នកច្បាប់ជាច្រើន គឺអាច ប្រព្រឹត្តទៅកើត ប៉ុន្តែ មិនគួរជឿថាពិតឡើយ។
សេណារីយ៉ូទី ២ ៖ លោក វ៉្លាឌីមៀរ ពូទីន ឡើងដឹកនាំ ក្រុមប្រឹក្សារដ្ឋ – ស្ថាប័នដែលបច្ចុប្បន្ន ស្ថិតក្នុង” សភាពមិនសូវសកម្ម”ទេ ប៉ុន្តែ ជាលទ្ធផលនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ត្រូវមានអានុភាព មាំមួន។ វិសោធនកម្ម ស្នើដោយលោក វ៉្លាឌីមៀរ ពូទីន នឹងបង្កើន តួនាទី របស់ស្ថាប័ននេះ ដោយមិនលំអិតឯណា តើតាមទិសដៅណា ដែលក្រុមប្រឹក្សារដ្ឋនឹងសកម្ម។ សម្រាប់ អ្នកសង្កេតការណ៍ជាច្រើន ប្រធានាធិបតី រុស្ស៊ីសព្វថ្ងៃ នឹងរក្សាទុក លទ្ធភាពបន្តដើរតួ ហុចមកដោយមធ្យោបាយបញ្ឆិតបញ្ឆៀង នេះ។
សព្វថ្ងៃ ក្រុមប្រឹក្សារដ្ឋ ជាអង្គការពិគ្រោះយោបល់ នៅអមប្រធានាធិបតីរុស្ស៊ី ។ ស្ថិតក្នុងសមាសភាព ក្រុមប្រឹក្សានេះ គឺមាន ៖
-ប្រធានសភាឌូម៉ា ,. ប្រធានព្រឹទ្ធសភា , រាល់តែតំណាងពេញសមត្ថកិច្ចរបស់ប្រធានាធិបតី ប្រចាំនៅ តាមគ្រប់តែ ៨ និគមសហព័ន្ធ , អ្នកដឹកនាំនៃ ក្រុមតំណាងរាស្ត្រទាំង ៤ គណបក្ស ដែលមានអាសនៈប្រចាំ ក្នុងសភាឌូម៉ា , ព្រមទាំង គ្រប់តែ អភិបាលនៃ ខេត្តទាំង ៨៥ ចំណុះសហព័ន្ធរុស្ស៊ី។ ក្នុងសារប្រចាំឆ្នាំ ថ្លែងទៅកាន់រដ្ឋសភាថ្ងៃ ១៥ មករា លោកពូទីន បានស្នើឲ្យបង្កើនតួនាទី ក្រុមប្រឹក្សារដ្ឋ ហើយចែងអំពី រឿងនេះ នៅជាប់ក្នុងរដ្ឋធម្មនុញ្ញ។ សំណើលោកប្រធានាធិបតី ពូទីន គឺថា ៖ក្រុមប្រឹក្សារដ្ឋ ជា អង្គការធម្មនុញ្ញ ដែលពិនិត្យមើល បញ្ហានយោបាយក្រៅប្រទេស និង ក្នុងប្រទេស និង បញ្ហាសង្គម-សេដ្ឋកិច្ច។
“មិនអាស្រ័យ តើក្រុមប្រឹក្សារដ្ឋ នឹងមានរូបរាងយ៉ាងណា បន្ទាប់ពីកំណែទម្រង់រដ្ឋធម្មនុញ្ញ តាមយោបល់ខ្ញុំ គឺនឹងលេចចេញមកជា ការគ្រប់គ្រងប្រទេស ក្នុងសណ្ឋានដែលហៅថា ក្បាលពីរ- នេះជាការវិភាគធ្វើដោយ លោកស្រី Tatiana Stanovaya នៃ មជ្ឈមណ្ឌលជញ្ជឹងគិត R.Politik។ “ ប្រជាធិបតេយ្យក្បាលពីរនេះ “ នឹងអនុញ្ញាត ឲ្យលោក វ៉្លាឌីមៀរ ពូទីន មិនមែនស្ថិតនៅជាប្រមុខដឹកនាំរដ្ឋទេ ប៉ុន្តែ បន្តស្ថិតនៅក្នុងអំណាច ដដែល”។ ជម្រើសនេះ អាចឲ្យច្រឡំបាននឹង ជម្រើសធ្វើដោយ លោក Noursultan Nazarbayev ដើម្បី ស្ថិតក្នុងអំណាចនៅ សាធារណៈរដ្ឋកាហ្សាក់ស្ថាន ។” គ្រាន់តែ លោក Nazarbayev មិនបានធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញស៊ីជម្រៅជាងនៅរុស្ស៊ី “លោកស្រី នយោបាយវិទូ Tatiana Stanovaya បង្ហាញឲ្យឃើញ ភាពប្លែកខុសគ្នា រវាង ការសើរើ នៅរុស្ស៊ី និង នៅកាហ្សាក់ស្ថាន។ នៅរុស្ស៊ី បើលោក វ៉្លាឌីមៀរ ពូទីន ដឹកនាំ ក្រុមប្រឹក្សារដ្ឋ តាមមតិខ្ញុំ គាត់នឹងមានអំណាចទូលំទូលាយជាង អំណាចដែលរក្សាទុក ដោយលោក Nazarbayev ក្នុងប្រទេសកាហ្សាក់ស្ថានរបស់គាត់។
សេណារីយ៉ូទី ៣ ៖ លោក វ៉្លាឌីមៀរ ពូទីន លះបង់ គឺ ដើម្បីអ្វីដែលល្អសម្រាប់អំណាច។ គាត់ស្វះស្វែង ក្នុងគោលដៅតែម្យ៉ាងគត់ គឺដើម្បីឲ្យប្រាកដក្នុងចិត្តថា បន្ទាប់ពីគាត់ អំណាចនៅមានស្ថិរភាព ចំណែក ស្ថាប័នទាំងអម្បាលម៉ាណ របស់រដ្ឋ នឹងកាន់តែរឹងប៉ឹង។” គឺជា សេណារីយ៉ូ ដែលគាត់បានដក ពិសោធន៍ ទៅហើយ ក្នុងឆ្នាំ ២០០០ ដែលជា សេណារីយ៉ូ នៃការផ្លាស់ប្តូរមែនពិត ស្រករអ្នកដឹកនាំ- មតិវិភាគនេះ លើកឡើងដោយលោក Arnault Dubien នាយក អង្គការប្រមូលនិង ផ្សព្វផ្សាយ ព័ត៌មាន នយោបាយ សេដ្ឋកិច្ច សង្គម បារាំង-រុស្ស៊ី ប្រចាំនៅក្រុងម៉ូស្គូ។ មិនត្រូវភ្លេចឡើយសោះឡើយថា លោក វ៉្លាឌីមៀរ ពូទីន បានមានប្រជាប្រិយភាពខ្ពស់ណាស់ កាលពីដើមរង្វង់ឆ្នាំ ២០០០ ផ្ទុយស្រឡះពីលោក Boris Yeltsin ដែលកាលណោះ បានចាកចេញពីឆាកនយោបាយដោយស្ម័គ្រចិត្ត ទៅហើយ។ ខ្ញុំគិតថា និមិត្តរូប លោក Boris Yeltsin និងពួកអ្នកដឹកនាំសូវៀតមុនគាត់ កាលពី ដើមទសវត្សទី ៨០ នៃសតវត្សមុន គឺជា កន្លាស់ បុកទម្លាយខ្លាំងក្រៃ ទាំងសម្រាប់លោកពូទីន ទាំងសម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។ ហើយខ្ញុំមិនប្រាកដឡើយថា ការនឹកស្រមៃចុងក្រោយរបស់លោក ពូទីន គឺបញ្ចប់ជីវិតខ្លួន នៅក្នុងអំណាច”។
សេណារីយ៉ូទី ៤ ៖ ការផ្ទេរអំណាច អាចប្រព្រឹត្តទៅ តាំងមុនឆ្នាំ ២០២៤ ! ពីព្រោះលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន អាចធ្វើឲ្យច្របូកច្របល់ដល់ប្រតិទិនបោះឆ្នោត ហើយរំកិលឲ្យប្រព្រឹត្តទៅមុនពេលកំណត់ ទាំងការបោះឆ្នោតសភា ដែលត្រូវធ្វើ ក្នុងឆ្នាំ ២០២១ ទាំងការបោះឆ្នោតប្រធានាធិបតី ដែលត្រូវធ្វើក្នុងឆ្នាំ ២០២៤!
តាមលោកស្រី នយោបាយវិទូ Tatiana Stanovaya ការប៉ាន់ស្មាន អំពីការបោះឆ្នោតមុនពេលកំណត់ ដែលរមែងចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី គួរតែ ចាប់អារម្មណ៍ឲ្យបានមធ្យ័ត។ ការនេះ សឲ្យឃើញថា លោក វ៉្លាឌីមៀរ ពូទីន ខំរួសរាន់ ឲ្យបានទៅដល់ទីដៅ ដែលមានចុចទុក។ មិនតែប៉ុណ្ណោះ ក្នុងសារប្រចាំឆ្នាំ ថ្លែងថ្ងៃ ១៥ មករា ទៅកាន់រដ្ឋសភា គាត់បានប្រកាសអំពីជំនួយសង្គមដែល តម្រូវឲ្យរដ្ឋចំណាយច្រើន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print