ក្នុងអំឡុងចូលឆ្នាំចិនឆ្នាំនេះ ភ្ញៀវទេសចរកើនឡើងមកកម្សាន្តក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ តំបន់ទេសសចរណ៍ច្រើនកន្លែង ទទួលបានភ្ញៀវទេសចរណ៍ជាង ២ម៉ឺននាក់ដែលបានចូលមកកម្សាន្តនៅតាមតំបន់រមណីដ្ឋានទេសចរណ៍ នាឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលទើបនឹងបញ្ចប់ទៅនៅថ្ងៃច៍ន្ទម្សិល​មិញនេះ ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២ម៉ឺនអ្នក ៣ពាន់នាក់ ត្រូវគេឃើញ បាននាំគ្នាសម្រុកចូលមកទស្សនា និងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាននានា ក្នុងខេត្តស្ទឹង​ត្រែង ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ចាប់ពីថ្ងៃទី២៤មករា ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​។

ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តខេត្តយើងនេះ ក្នុងរយះពេល៤ថ្ងៃកន្លង មក នឹងចុងក្រោយនេះ ត្រូវបានប្រធានមន្ទីរទេសចរណ៍ខេត្ត លោក អ៊ុន ប៉ោសឿន បានអះអាងថា មានការកើនឡើងជាង៦១ភាគរយ បើធៀបនឹងឆ្នាំកន្លងៗទៅ។

យោងរបាយការណ៍ មន្ទីរទេសចរ ខេត្តស្ទឹងត្រែង បានបង្ហាញថា ស្ថិតិភ្ញៀវទេសចរណ៍ ដែលបានមកទស្សនាកម្សាន្តក្នុងខេត្តយើងនេះក្នុងរយះពេល៣,៤ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម គិតចាប់តាំងពីថ្ងៃទី២៤មករា ដល់ថ្ងៃទី២៧ មករា ឆ្នាំ២០២០ លំហូរចូល នៃអ្នកទេសចរជាតិ និងអន្តរជាតិ មានចំនួន ២ម៉ឺន ៣ពាន់ នឹង៨៨៣ នាក់ មានការកើនឡើង ៩ពាន់ នឹង១២៦នាក់ ស្មើនឹង ៦១,៨៤ ភាគរយ ដូច្នេះ ឃើញថា មានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៩ កន្លងទៅ ។

សូមបញ្ចាក់ផងដែរថា: ក្នុងការដំណើរកម្សាន្តរបស់បងប្អូនជនជាតិចិន ឬខ្មែរកាត់​ចិន នឹងកាត់ខ្សែស្រឡាយចិន នឹងនឹងវៀតណាម នឹងខ្មែរយើងខ្លះក៍មានមកដំណើកម្សាន្តសើចសម្បាយ យ៉ាងមានក្តីសុខផងដែរ ហើយនៃការអណាម័យ នឹងសន្តិសុខ ក៍ល្អប្រសើផងដែរ ។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបានចុះណែនាំ នឹងផ្តល់ប្រឹក្សា តាមរយៈការអប់រំ ការវិចខ្ចប់កាកសំណល់ ដែលយើងហូបហើយ ត្រូវដាក់ក្នុងធុងឲ្យត្រឹមត្រូវ នឹងធានាសុវត្ថិ​ភាពដល់ភ្ញៀវទេសចរណ៍ដែលមកកម្សាន្ត នៅតាមតំបន់រម្មណីយដ្ឋានអេកូទេស​ចរណ៍របស់ខ្លួនផងដែរ ដើម្បីទាក់ទាញដល់ភ្ញៀវជាតិ នឹងអន្តរ:ជាតិមកកម្សាន្តផងដែរ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print