ខេត្តសៀមរាប៖ បើខ្លួនមិនច្បាស់ មិនមែនជាជំនាញ ខ្វះព័ត៍មានជាក់លាក់ គួរកុំបង្កើតព័ត៍មានក្លែងក្លាយក្នុងចេតនាទុច្ចរិតបំពុលសង្គម ញុះញង់អី វាអាចធ្វើអោយចលាចលដល់ប្រជាពលរដ្ឋ។ យ៉ាងហោចណាស់ក៏ត្រូវមានមនសិការជាតិ លើកតម្កល់ផលប្រយោជន៍ជាតិជាធំ ផ្សព្វផ្សាយនូវព័ត៍មាន(ស្អាត) មានមូលដ្ឋានច្បាស់លាស់។
អ្នកកុំចេះតែហ៊ាន នូវទង្វើល្មើសច្បាប់ លទ្ធផលចុងក្រោយ គឺប្រឈមនឹងសមត្ថកិច្ចឃាត់ខ្លួនពួកអ្នក ជាជនបំពុលសង្គមបង្កើតព័ត៍មានក្លែងក្លាយនៅខេត្តសៀមរាប ។
មន្ត្រីនគរបាលខេត្តបានអោយដឹងថា៖ នៅល្ងាចថ្ងៃទី ២៨ខែ មករា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានហៅមនុស្ស ២ម្នាក់ ប្រុសម្នាក់ ស្រីម្នាក់ មកសាកសួរ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណាខេត្តសៀមរាប ។
សមត្ថកិច្ចបញ្ជាក់ថា៖ មនុស្ស ២នាក់នេះ បានបង្ហោះព័ត៌មាន តាមបណ្តាញសង្គម ហ្វេសប៊ុក Facebook ដោយអះអាងថា មានករណីឆ្លងវីរុស កូរ៉ូណា ចំនួន ៤ករណី នៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប ។ ចំពោះការផ្សាយចរិកបំភ្លើសនេះ ត្រូវបានសាលាខេត្តសៀមរាបចេញសេចក្ដីបំភ្លឺមួយដោយបានបញ្ជាក់ថា គ្មានករណីឆ្លងជម្ងឺផ្លូវដង្ហើមវីរុសកូរ៉ូណា កេីតឡេីងនៅសណ្ឋាគារណាមួយក្នុងខេត្តសៀមរាបនោះទេ ។
ប៉ុន្តែពួកគាត់បានការផ្សាយលើFacebook ថា៖ មានជនជាតិចិន ៤នាក់ ឆ្លងជម្ងឺផ្លូវដង្ហេីមនៅខេត្តសៀមរាប អាចជាចេតនាអាក្រក់របស់ជនបំពុលសង្គមដេីម្បីបំភ័យភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ កុំអោយមកទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងបង្ករចលាចលសង្គមតែប៉ុណ្ណោះ ។
សមត្ថកិច្ចមិនទាន់បញ្ជាក់ថា មនុស្សទាំងពីរនាក់នេះគួរអប់រំណែនាំ ឬ កសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការនោះទេ ។ ប៉ុន្តែតាមមាត្រា ៤២៥ នៃ ក្រុម ព្រហ្មទណ្ឌ បានចែងថា៖ បទក្លែងព័ត៌មាន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ និង ពិន័យជាប្រាក់ពីពីរលានរៀលទៅបួនលានរៀល។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់តាមដាន ទប់ស្កាត់ ការពារ នូវជម្ងឺរលាកផ្លូវដង្ហើមវីរុសកូរ៉ូណាថ្មី នេះបំផុត តាមជាការផ្សពផ្សាយពីរបៀបការពារ ប្រកាសព័ត៍មានផ្សេងៗ ចុះតាមបណ្តាច្រកទ្វារអន្តរជាតិ រៀបចំម៉ាសុឺនស្គេន ចែកម៉ាស់ជាដើម៕