សង្ស័យប្រពន្ធលួចមានប្រុសថ្មី បុរសជាប្តីគិតខ្លីរត់ទៅចងក សម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលមួយកន្លែង តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋជួយទាន់បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធបន្តិចបន្តួចដោយប្រចណ្ឌ និងសង្ស័យថាប្រពន្ធមានប្រុសថ្មី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ នៅចំណុចផ្ទះជួលមួយកន្លែងបន្ទប់លេខ៥៥ ជាន់ទី ២ តាមបណ្ដោយផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះប្តីមានឈ្មោះ ប៉ាល់ ថៃ ភេទប្រុស អាយុជាង ២០ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិក្រាំងរំដេង ស្រុកឈូក ខេត្តកំពត។ មានប្រពន្ធឈ្មោះ អា នី មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា។

តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលមើលការខុសត្រូវនៅផ្ទះជួលកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ មុនកើតហេតុរូបគាត់ឃើញប្ដីប្រពន្ធ ២នាក់បានឈ្លោះប្រកែកគ្នាបន្តិចបន្តួចបន្ទាប់មកបុរសជាប្ដីបានស្រែកទៅប្រពន្ធរបស់ខ្លួនថានាងឯងទៅតាមប្រុសថ្មីទៅ ដោយសង្ស័យប្ដីប្រច័ណ្ឌប្រពន្ធរួចក៏បានស្ងាត់ស្ងៀមទៅវិញ។ បន្ទាប់មកក៏នាំគ្នាឡើងទៅបន្ទប់របស់ខ្លួនវិញបាត់អស់។ប្រភពដដែលបានបន្តទៀតថាចំណែកប្រពន្ធមិនបានចូលទៅបន្ទប់របស់ខ្លួនទេបានទៅអង្គុយលេងនៅបន្ទប់ ជាមួយមិត្តភក្កិនៅក្បែរបន្ទប់ស្នាក់នៅរបស់ខ្លួន។ ចំណែកប្ដីនៅក្នុងបន្ទប់ម្នាក់ឯងស្រាប់តែមួយសន្ទុះក្រោយមកដល់ម៉ោងកើតហេតុខាងលើប្រពន្ធបានដើរចេញពីបន្ទប់មិត្តភក្កិទៅបន្ទប់របស់ខ្លួនវិញដោយបម្រុងបើកទ្វារចូលស្រាប់តែទ្វារបន្ទប់ត្រូវបានចាក់សោរជាប់ដោយមានការសង្ស័យបានហៅមិត្តភក្កិអ្នកនៅបន្ទប់ក្បែរគ្នាឲ្យនាំគ្នាជួយគាស់ទ្វារបន្ទប់រួចចូលទៅមើលស្រាប់តែបុរសជាប្ដីបានយកខ្សែភ្លើងចងកភ្ជាប់និងជាមួយដែកបាត់ទៅហើយធ្វើឱ្យផ្អើលឆោឡោដល់បងប្អូនដែលស្នាក់នៅបន្ទប់ក្បែរគ្នាចូលទៅកាត់ខ្សែរភ្លើងដើម្បីដាក់ជនរងគ្រោះមកក្រោម រួចជួយសង្គ្រោះបឋមដោយឃើញជនរងគ្រោះនៅមានដង្ហើម បាននាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។បន្ទាប់មកសមត្ថកិច្ចក៏បានចុះមកកន្លែងកើតហេតុដោយពិនិត្យឃើញជនរងគ្រោះនៅមានជីវិតបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print