ភ្នំពេញ៖ នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់ អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញ១ករណីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនិង ជំងឺរលាកផ្លូវដង្ហើមថ្មី វីរុសកូរ៉ូណា រាជរដ្ឋភិបាល និងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ គិតគូពីសុខភាព ប្រជាពលរដ្ឋ វិធានការ ការពារ ទប់ស្កាត់ ក្នុងនោះជនជាតិអាយុ ៦០ឆ្នាំដែលមានសញ្ញាជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ក៏បានព្យាបាលធូស្រាល មានលក្ខណៈធម្មតា ។ នេះបើតាមបញ្ជាក់អោយដឹងពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០៕
...
ដោយ៖ សុខ ខេមរា