អាវុធហត្ថខេត្ត ឃាត់ជនសង្ស័យចែកចាយ និងជួញដូរគ្រឿងញៀនចំនួន១១នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានប្រតិបត្តិយ៉ាងក្ដៅគគុកចុះព័ទ្ធចាប់មុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម នៅក្នុងក្រុងសៀម​រាប បានជាបន្តបន្ទាប់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន១១នាក់និងវត្ថុតាង នាំយកមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។

20160106_100237

ប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ស្ថិតនៅ ក្រុង/ខេត្តសៀមរាប ខណៈពួកគេកំពុងចែកចាយតាមផ្លូវសាធារណៈនិងនៅតាមផ្ទះជួល ។

លោកអនុសេនីយ៍ ធាវ ច័ន្ទតារា នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន​ខេត្តបានឲ្យដឹង​ថា ​ជនសង្ស័យទាំង ១១នាក់រួមមាន មាន៖ ទី១/ឈ្មោះ នុត រតនៈ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម(ជួញដូរ) ទី២/ឈ្មោះ ពៅ វណ្ណារ៉ូ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិត មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម (ជួញដូរ) ទី៣/ឈ្មោះ រុន ភារម្យ ហៅ ជឿ ភេទប្រុសអាយុ២១ឆ្នាំ(ជួញដូរ)មុខរបររត់ម៉ូតូឌុប រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ទី៤/ ឈ្មោះ ខន ខូន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរជាងឡាន (ចាត់ចែងឱ្យប្រើប្រាស់) ស្នាក់នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ទី៥/ឈ្មោះ ស្រី សុវណ្ណ ហៅភាព ភេទប្រុសអាយុ២៩ឆ្នាំមុខរបររត់ម៉ូតូឌុប រស់នៅភូមិកៅស៊ូ សង្កាត់ស្លក្រាម(ចាត់ចែងឱ្យប្រើប្រាស់) ទី៦/ឈ្មោះ តាន់ រស្មី ហៅចក់ ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិត មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ចាត់ចែងឱ្យប្រើប្រាស់ ទី៧/ឈ្មោះ ជុង វណ្ណី ភេទប្រុសអាយុ២១ឆ្នាំមុខរបរជាងឈើ រស់នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ (ចាត់ចែងឱ្យប្រើប្រាស់) ទី៨/ឈ្មោះ ពេជ្រ ចាន់ឆៃយ៉ា ភេទប្រុសអាយុ២១ឆ្នាំមុខរបរសិស្ស រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ(ចាត់ចែងឱ្យប្រើប្រាស់) ទី៩/ឈ្មោះ កែវ សុភ័ក្ក្រ ភេទប្រសអាយុ២៣ឆ្នាំមុខរបរ កាត់សក់ មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម (ចាត់ចែងឱ្យប្រើប្រាស់) ទី១០/ឈ្មោះ សួន ប៉ានូ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ(ជួញដូរ) និងទី១១/ឈ្មោះ ថន សុជា ភេទប្រុសអាយុ២៧ឆ្នាំមុខរបររត់ម៉ូតូឌុប បច្ចុប្បន្នសា្នក់នៅភូមិវាល សង្កាត់គោកចក (ជួញដូរ) ។

ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងមាន៖ ទូរស័ព្ទចំនួន៧គ្រឿង,ម៉្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១៧កញ្ចប់ ទម្ងន់ស្មើ៩.០៤ក្រាម  Wyចំនួន១គ្រាប់  ម៉ូតូចំនួន៧គ្រឿង ព្រមទាំងឧបករណ៍វិចខ្ចប់សំរាប់លក់ និងប្រើប្រាស់មួយចំនួនធំ ។

ក្រោយពីធ្វើការបង្ក្រាប និងសួរនាំរួចមកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានធ្វើការកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទៅតុលាការនៅថ្ងៃទី៦ខែមករាឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធី ៕

20160106_100248

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print