តំណាងក្រសួងព័ត៍មានព័ត៍ ហៅលោក KO1 មកអប់រំ ពន្យល់ពីតំលៃវិជ្ជាជីវៈសីលធម៍ អ្នកព័ត៍មាន គោរពសិទ្ធអ្នកដទៃ មិនមែនមានតែសិទ្ធ(ខ្លួនឯងទេ)

ចែករំលែក៖

ភ្នំពេញ៖ ភាពល្បីដែលគ្មានវិជ្ជាជីវៈ ក្នុង Live ព័ត៍មាន គ្មានមូលដ្ឋាន ខ្វះសីលធម៍ ប៉ៈពាល់សិទ្ធអ្នកដទៃ បំពុលសង្គម បំពេញប្រយោជន៍ខ្លួន គិតតែចង់បាន Live ,Share ,Comment ,មោទនភាពពីអ្នកញុៈញង់អោយសោះ ទីបំផុតរមែងប្រឈម ខណៈប្រទេសជាតិយើងមានច្បាប់។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខាងនាយកដ្ឋានមណ្ឌលព័ត៌មាន នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានកោះហៅលោក ឃឿន សុឡា ហៅ k01 មកដោះក្អែលចេញម្តងដល់ក្រសួង កុំឲ្យចេះតែហ៊ានតាំងខ្លួនជាអំណាចទី៤ ដោយគ្មានយល់ពីតួនាទី ភារកិច្ច វិជ្ជាជីវៈ បំពុលសង្គម។

មន្ត្រីបានព័ត៍មានបានអោយដឹងថា៖ នៅព្រឹកថ្ងៃ៣០ ខែមករា នាយកដ្ឋានមណ្ឌលព័ត៌មាននៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានកោះហៅលោក ឃឿន សុឡា ហៅ k01 ចាងហ្វាងកាសែតកំលាំងមនុស្ស មកធ្វើការអប់រំ ណែនាំ ជុំវិញការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើអោយមានភាពចលាចលក្នុងសង្គម ទាក់ទងទៅនឹងជំងឺឆ្លង(កូរ៉ូណា)កាលពីម្សិលមិញនៅមុន្ទីពេទ្យរុស្ស៊ី។ ជាការឆ្លេីយតបលោកចាងហ្វាង k01 បានធ្វើការសុំទោសនិង ទទួលកំហុសនូវការផ្សព្វផ្សាយព័ត៌មាន មិនពិត គ្មានប្រភពច្បាស់លាស់ ដែលធ្វើអោយសាធារណៈជន មានការភាន់ច្រឡំ និងភ័យខ្លាច។ ជាចុងក្រោយគាត់បានសន្យាថានឹងមិនអោយមានរឿងនេះកើតឡើងសារជាថ្មីទៀតទេ មិនតែប៉ុណ្ណោះ គាត់ក៏បានសរសេរលិខិតសុំទោសជាផ្លូវការ នូវរាល់កំហុសឆ្គងទាំងឡាយដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ កាលពីល្ងាចម្សិលមុិញ។ នេះបើតាមការអោយដឹងពីលោក យ៉ែម ណយ ប្រធាន នាយកដ្ឋានមណ្ឌលព័ត៌មាននៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្រសួងព័ត៍មាន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print