ខេត្តត្បូងឃ្មំុៈ គ្រូបង្រៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុង សួងប្រគល់ម៉ូតូ ឱ្យវិញ បន្ទាប់ពីត្រូវបានចោរលួចភ្លាមៗ កាលពីវេលាម៉ោង៣:៣០នាទីថ្ងៃទី០៥ខែមករាឆ្នាំ២០១៦ នៅចំណុចមុខសាលាវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែនក្រុងសួង សង្កាត់សួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ ត្រី គន្ធ ឡាយ អធិការ រងនគរបាលក្រុង សួងបានបញ្ជាក់ឱ្យដឹងថានៅមុនពេលកើតមានជនរងគ្រោះម្នាក់ដែលជាគ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងសួង ម្នាក់ឈ្មោះ ជឹម ចន្តា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិ១៨ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានទុកម៉ូតូ នៅខាងមុខសាលាវិទ្យាល័យ ចំណុចកើតហេតុ ហើយរវល់បង្រៀនសិស្ស ។ពេលនោះត្រូវបានចោរចូលទៅលួចកាច់ករម៉ូតូ របស់ខ្លួនម៉ាកHONDA C១២៥ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CJ-8675 ជិះយកទៅ ភ្លាមៗនោះជនរងគ្រោះក៏បានរាយការណ៍ ជូនទៅសម្មត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចក្រុងសួងក្រោយពីទទួលព័ត៌មាន ក៏បានរាយកំលាំងភ្លាមៗគ្រប់គោលដៅ និងបានដេញតាមជនល្មើស នៅពេលនោះដែរជនល្មើសក៏បានផ្តួល ម៉ូតូទុកចោល នៅចំណុចភូមិពោន ឃុំមង់រៀវ ស្រុក ខេត្តត្បូងឃ្មុំ ហើយភ្លាមនោះ ជនល្មើសបានរត់គេចខ្លួនចូលព្រៃបាត់។
បច្ចុប្បន្នម៉ូតូ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានក្រុងសួងបានប្រគល់ជូនទៅ ម្ចាស់ម៉ូតូ វិញផងដែរចំណែកជន ល្មើសត្រូវបានសមត្ថកិច្ចកំពង់ដេញតាមប្រមាញ់ដើម្បី់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕វណ្ណះ