លោកឃួង ស្រេង៖បញ្ជាឲ្យខាងជំនាញមន្ទីរ​ធនធាន​ទឹក​ រាជធានីភ្នំពេញ ស្ដារ​ប្រឡាយ​ទួលសំពៅ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​តំបន់ខាងជើង​ព្រលានយន្ត ហោះ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាការ លិច លង់ដោយជំនន់ទឹកភ្លៀងតំបន់ខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសង្កាត់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ, មន្ទីរធនធានទឹក បានស្ដារប្រឡាយទួលសំពៅ ចាប់ពីផ្លូវរថភ្លើងក្នុងសង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ ដល់ស្ថានីយបូមទឹកទួលសំពៅ ក្នុងខណ្ឌព្រែកព្នៅ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹករាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២០នេះថា ៖ ដោយមានការ ចង្អុលបង្ហាញ និងដោយមានការយក ចិត្តទុកដាក់ក្នុងដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងនៅតំបន់ខាងជើង រាជធានី ភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរធនធានទឹក កាយស្ដារយកភក់ចេញពី ប្រឡាយទួលសំពៅ បើមុខទឹកឱ្យហូរបានលឿនចុះទៅស្ថានីយបូមទឹកទួលសំពៅ ដើម្បីបូមចេញបន្តទំលាក់ចូលបឹងតាមោករំដោះការលិចលង់។
លោកប្រធានមន្ទីរ បានបន្តថា ប្រឡាយទួលសំពៅនេះ មានប្រវែង ៦៩០០ម៉ែត្រ ទទឹងប្រវែង២០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ដោយអនុវត្តចាប់ពីផ្លូវរថភ្លើង ក្នុងខណ្ឌពោធិ៍សេនជ័យ រហូតដល់ស្ថានីយបូមទឹកទួលសំពៅ ដែលការងារកាយស្ដារប្រឡាយទួលសំពៅខាងលើនេះ បានអនុវត្តតាំងពីដើមឆ្នាំ២០១៩ និងបញ្ចប់កាលពីចុងខែធ្នូឆ្នាំ២០១៩កន្លងទៅនេះរួច ហើយ។
លោកបានបញ្ជាក់ថា ប្រឡាយទួលសំពៅនេះ មានតួនាទីសំខាន់ក្នុងការរំដោះទឹកពីតំបន់ខាងជើង និងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រមទាំងតំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ និងតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ រួមទាំងតំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅ ទំលាក់ទៅ ស្ថានីយបូមទឹកទួលសំពៅ៕


ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print