សហរដ្ឋអាមេរិក៖ ក្រោយព្រឹទ្ធសភា គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានសម្រេចបោះឆ្នោតចុងក្រោយ គាំទ្រ លោកត្រាំរួចផុតពីការចោទប្រកាន់ គឺលោកគ្មានទោសនោះឡើយ។
ទន្ទឹមពីការរួចទោស លោកត្រាំ ក៏មានសង្ឃឹមក្នុងការបោះឆ្នោត នាពេលខាងមុខ ដោយការគាំទ្រលោកកើនឡើងខ្ពស់។ តាមការស្ទង់មតិ ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី៥ ខែមករា បង្ហាញឲ្យឃើញថា លោកត្រាំទទួលបានទំនុកចិត្តខ្ពស់ពីពលរដ្ឋ មិនធ្លាប់មានពីមុន មកគឺមានរហូតដល់ទៅ៤៩ភាគរយ។
នៅក្នុងការបោះឆ្នោត សម្រេចជាលើកចុងក្រោយនៅព្រឹទ្ធសភា បានគាំទ្រលោកត្រាំគ្មានទោស ៥២សំឡេង និងមានទោស ៤៨សំឡេង។ ទាំងនោះហើយព្រឹទ្ធភាបានចេញសេចក្តីប្រកាសជាផ្លូវការថាលោកត្រាំ គ្មានទោសនោះឡើយ។
ការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ (ពេលវេលាអាមេរិក) ត្រូវនឹងថ្ងៃទី៦ខែកុម្ភៈនៅកម្ពុជា ដោយបានសម្រេច រឿងក្តីចោទប្រកាន់ពី សភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានចោទប្រកាន់លោកត្រាំ ពីរករណី គឺគេងប្រវញ្ចអំណាច និង រារាំងរដ្ឋសភាធ្វើការស្រាវជ្រាវ។ ការចោទប្រកាន់ទាំងនោះត្រូវបាន ច្រានចោលក្រោយ សវនាការព្រឹទ្ធសភាជជែកដេញដោលជាច្រើនថ្ងៃ កន្លងមក ហើយចុងក្រោយ បានបោះឆ្នោតសម្រេចជាផ្លូវការ ថាលោកត្រាំគ្មានទោស ។
ការបោះឆ្នោតសម្រេចចុងក្រោយ កើតឡើង ក្រោយពេលដែល ប្រធានាធិបតី ដូណាល់ ត្រាំ បានអានសារលិខិតសហរដ្ឋប្រចាំឆ្នាំ នៅក្នុងរដ្ឋសភា ជាលើកចុងក្រោយ នៅក្នុងអាណត្តិទី១របស់លោក។ ជាមួយគ្នានេះលោកត្រាំខិតខំស្វែងរកការគាំទ្រពីពលរដ្ឋអាមេរិក ក្នុងការបោះឆ្នោតនាខែវិច្ឆិកា ខាងមុខដើម្បីបន្តកាន់អំណាចថែមមួយអាណត្តិទៀត៕
ដោយ៖ មែវ សាធី