បន្សាបរឿងចម្រូងចម្រាស ម៉ូលីកា នាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំ និងជប់លៀងឲ្យបុគ្គលិក

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាចម្រៀងស្រីកញ្ញា ម៉ូលីកា ដែលទើបនឹងលេចចេញរឿងរ៉ាវចម្រូងចម្រាសនឹងស្វាមី នោះបានផ្សះផ្សារ ហើយបន្ថែមរសជាតិស្នេហ៍ផ្អែមល្ហែមឡើងវិញ ដោយបាននាំស្វាមីបណ្ដូលចិត្តលោកហុង មានុន ហៅឆានុន ទៅក្រេបចនុ្ទទឹកឃ្មុំ(Honey Moon)នៅរមណីយដ្ឋានគីរីរម្យ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៥ខែកុម្ភៈ ខណៈដែលតំណើរទៅកម្សាន្ដនៅប្រទេសបារាំងនៅមិនកំណត់ជាក់លាក់នៅឡើយ។
ក្រោយជួបព្យុះភ្លៀងនឹងជីវិតិគូបានធ្វើនាង និងគូស្នេហ៍ថយក្រោយមួយជំហ៊ានម្នាក់គិតរៀងខ្លួន ខណៈការតស៊ូជាមួយគ្នាច្រើនរាប់មិនអស់ទើបស្នេហានេះឈានដល់ការផ្សះផ្សាគ្នាឡើងវិញ។ នាងសម្រេចចិត្តរៀបចំដំណើរកម្សាន្តរួមគ្នាមួយ ហើយ អ្វីដែលគូរឲ្យសរសើរទោះជាការដើរលេងលើកនេះជាថ្ងៃពិសេសសម្រាប់នាងនិងស្វាមីមែន ប៉ុន្ដែរម៉ូលីកា មិនភ្លេចយកបុគ្គលិករបស់ខ្លួនទៅជាមួយឡើយដើម្បីឲ្យពួកគេបានជប់លៀងសប្បាយរីករាយជាមួយគ្នាតែម្ដង។ម៉ូលីកា បានឲ្យដឹងថានាងទៅកម្សាន្ដជាមួយស្វាមីនៅគីរីរម្យរយៈពេល២ថ្ងៃដោយក្នុងនោះនាង មិនភ្លេចបុគ្គលិករបស់នាងដែលប្រឹងប្រែងធ្វើការនាពេលកន្លងមកទើបនាងយកពួកគេទៅជាមួយចំនួន៣០នាក់ដើម្បីជប់លៀងឲ្យបានសប្បាយរីករាយជាមួយគ្នា ព្រោះបើគ្មានបុគ្គលិកល្អៗខិតខំប្រឹងធ្វើការឲ្យនាងទេ នាងក៍មិនអាចជោគជ័យបានដូចពេលនេះបានដែរ។ នាងថានេះមិនមែនជាលើកទីមួយឡើយសម្រាប់ម៉ូលីកា ក្នុងការនាំបុគ្គលិកទៅជប់លៀងលើកទឹកចិត្តដល់ពួកគេពោលគឺជាញឹគញាប់មកហើយដែលថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក រូ​បនេះតែងតែផ្ដល់កលាំងចិត្តដល់បុគ្គលិកច្នើមៗរបស់ខ្លួនតាមរយៈការនាំទៅដើរកម្សាន្ដនិងជប់លៀងរួមគ្នានៅតំបន់រម្យនីយដ្ឋាននានាទើបធ្វើឲ្យពួកគេចាត់ទុកម៉ូលីកា ថាជាថៅកែស្រីស្អាតនិងចិត្តល្អម្នាក់។

គូរបញ្ជាក់ថាម៉ូលីកា បានរៀបការជាមួយលោកឆានុន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០នៅដឺព្រីមៀរ សិនធ័រ សែនសុខ ដោយចំណាយប្រាក់អស់ជាង១០ម៉ឺនដុល្លាក្រោយពីអ្នកទាំង២បានស្រលាញ់និងធ្លាប់មានប្រវត្តិតស៊ូកម្សត់កម្ររជាមួយគ្នាជាង៣ឆ្នាំ។ម៉ូលីកា បានប្រាប់នៅថ្ងៃរៀបការថានាងនឹងនាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំ(Honey Moon)រយៈពេលខ្លីនៅប្រទេសបារាំង ប៉ុន្ដែរពេលនេះនាងសម្រេចចិតុ្តពន្យាពេលមួយអន្លឺសិនដោយសារមមាញឹកក្នុងស្រុកទើបបង្វែរទៅជាតំណើរកម្សាន្ដរយៈពេល២ថ្ងៃនៅរម្យនីយដ្ឋានគីរីរម្យ វិញដោយផ្គួបធ្វើពិធីជប់លៀងឲ្យបុគ្គលិក៣០នាក់។អតីតតារាចម្រៀងផលិតកម្មRockបានឲ្យដឹងថានាងរៀបគម្រោងយកកូនឲ្យបាន២នាក់ក្នុងរង្វង់គ្រូសារតែកូនច្បងនាងចង់បានកូនស្រីមុនគេ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print