ភ្នំពេញ៖ បើគាត់មិនខុស កាន់កាប់ដីស្របច្បាប់ នឹងចាស់ៗផង មេត្តាអ្នកមានអំណាច អាជ្ញាធរ ជំនាញ កុំបង្កើតវប្បធម៍សុីដាច់ដីជនស្លូតត្រង់ ខណៈគាត់គ្មានលុយតតាំងក្តីជាមួយអស់លោកទេ។
បើយោងតាមទំព័រហ្វេសប៊ុក Facebook មួយ នៅថ្ងៃទី០៥ខែកុម្ភះនេះបានលើកឡើងថា៖ បន្ទាប់ពីប្រម៉ែប្រមូលព័ត៌មានដោយយកចិត្តទុកដាក់ និងសាកសួរបំភ្លឺពីអ្នកពាក់ព័ន្ធ ទីបំផុតយេីងបានរកឃេីញថា ឧត្ដមសេនីយ៍ទោ បាន ប្រាក់ អនុប្រធាននាយកដ្ឋាន នៅ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ពិតជាបានយកដីលោកតា ឡឹក ធន និងប្រពន្ធ ឈ្មោះ ពាំង សុខ ទំហំ ១០ហិកតា។ ប៉ុន្តែសិទ្ធស្របច្បាប់ណាមួយតាមគតិយុត្តិមិនទាន់មានការបញ្ជាក់ជំនាញនៅឡើយ។
សូមរម្លឹកថា៖ លោក ឧត្ដមសេនីយ៍ទោ បាន ប្រាក់ អនុប្រធាននាយកដ្ឋាន នៅ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ជាជើងខ្លាំងខាងរៀបដីនៅស្រុកកៀនស្វាយ យូរឆ្នាំ តាំងពីជាយោធាពាក់សក្តិ២ដល់ ផ្កាយ២ បើសិក្សាយូរបន្តិចទៀតទើបដឹងថា៖ គាត់មានជំនាញជាជើងរៀបចំដីស្របច្បាប់ខ្លះ បន្លំខ្លះ បោកខ្លះ ធ្វើឯកសារពី ស ទៅ ខ្មៅ ខ្លះ ល្បិចលើសលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ស្ទើរ១០០ជំពូក។ ដោយសារស្នាដៃ លោក បាន ប្រាក់ ធ្វើអោយឧកញ៉ា មួយរូបធ្លាក់ខ្លួនក្រ វេទនា រកអង្ករច្រកឆ្នាំងមិនបាន ខណៈទុកចិត្ត ចុងក្រោយ បាន ប្រាក់ សុីដាច់ដី លុយ ។
មួយរយៈនេះឃើញសកម្មភាព លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ស្ងប់មិនសូវកម្រើករឿងរំលោភដីធ្លី បន្ទាប់ពីលើកគ្នាទៅរំលោភយកដី រំលោភរំនៅដ្ឋាន អ្នកដទៃនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបក្ខពួក៥នាក់ នឹងដោះលែងបន្ទាប់ពីការជួយអន្តរាគមន៍ទាំងទទឹងទិសរួចមក។
ករណី លោក ផ្កាយ២ បាន ប្រាក់ កើតមាន នៅភូមិ ពពាលខែ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្ដាល លក់ទៅអោយលោកស្រី ទេស សុផា ប្រាកដមែន ។ លោកស្រី ទេស សុផា បានអោយដដឹងថា ៖លោកស្រី បានប្រគល់លុយសរុប ១២ ម៉ឺន ដុល្លារ អោយទៅឧត្ដមសេនីយ៍ទោ បាន ប្រាក់ រួចរាល់ហើយ ដោយមាន មូលទានប័ត្រ ចំនួន ៦ ជាភស្តុតាងស្រាប់ ។
ដោយ៖ សុខ ខេមរា