មន្ត្រីអំពាវនាវពលរដ្ឋដែលលួចយកអង្ករចេញពីទូរថភ្លើងទៅដាំហូប ងាយប៉ះពាល់ដល់សុខភាព ព្រោះនៅជាតិថ្នាំ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មន្ដ្រីស្ថានីយរថភ្លើងបានសម្តែងក្តីបារម្ភអំពីសុខភាព បន្ទាប់ពីកើតមានអំពើលួច ដោយពលរដ្ឋមួយចំនួនជាជនខិលខូច បាននាំគ្នាលួចអង្ករចេញពីទូរថភ្លើងយកទៅដាំហូប ខណៈរថភ្លើងបានខូចមិនអាចដំណើរការទៅមុខរួច កាលពីវេលាម៉ោង៣ទៀបភ្លឺព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចជិតរោងចក្រអគ្គិសនីធ្យូងថ្មស្ទឹងហាវ ស្ថិតក្នុងខេត្តព្រះសីហនុ ។

មន្ត្រីស្ថានីយរថភ្លើងបញ្ជាក់ប្រាប់ថា កាលពីយប់មិញរថភ្លើងមួយខ្សែបានដឹកអង្ករចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីនាំចេញទៅក្រៅប្រទេស ប៉ុន្តែម៉ាស៊ីនមិនដំណើរ​ការទៅមុខរួច រថភ្លើងក៏ត្រូវឈប់ទាំងយប់កណ្តាលផ្លូវ ។ ទម្លាប់អាក្រក់ពលរដ្ឋភាគតិចបែរជាមានគំនិតមិនល្អនាំគ្នាចូលលួចអង្ករចេញពីទូរថភ្លើងទៅវិញ ។

ផ្តើមចេញពីការលួចអង្ករនេះ ធ្វើឲ្យមន្ត្រីបារម្ភ និងសូមផ្តាំផ្ញើដំណឹងនេះថា ក្នុងអង្ករមានជាតិថ្នាំ ដែលដាក់ដើម្បីការពារសត្វល្អិតថែរក្សាគុណភាពអង្ករ មិនទាន់អស់សុពលភាពនៃជាតិថ្នាំ បើយកទៅដាំបាយហូបងាយប្រឈមប៉ះពាល់សុខភាពណាស់ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print