រាជរដ្ឋាភិបាលឧបត្ថម្ភថវិកាដល់និស្សិត២៣រូប នៅទីក្រុងវូហាន ម្នាក់ៗ២លានរៀលក្នុង១ខែ រហូតដល់ស្ថានការណ៍វីរ៉ុសកូរ៉ូណាស្រាកស្រាន្ត

ចែករំលែក៖

ភ្នំពេញ៖ ដោយមានគារយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជា២៣រូប ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន ទីដែលមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរ៉ុសកូរ៉ូណារាតត្បាត ត្រូវបានសមញតែចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភថវិកាដោយម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ២លានរៀលក្នុងមួយខែរហូតស្ថានការណ៍វីរ៉ុសនេះស្រាកស្រាន្ត។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពរួចហើយ លើសំណើរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះការឧបត្ថម្ភថវិកាចំនួន២លានរៀលក្នុង១ខែ សម្រាប់និស្សិតកម្ពុជា ទាំង២៣រូប ដែលកំពុងស្នាក់នៅទីក្រុងវូហាន រហូតដល់ស្ថានភាពមេរោគកូរ៉ូណា ស្រាកស្រាន្ត។
បើតាមលិខិតរបស់លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា ក្នុងអំឡុងពេលកើតមាននូវការផ្ទុះរាលដាលមេរោគជំងឺរលាកសួតប្រភេទថ្មី នៅទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន និស្សិតកម្ពុជាចំនួន២៣រូប ត្រូវបានភាគីខាងសាកលវិទ្យាល័យ យកអាហារមកផ្គត់ផ្គង់ ដល់បន្ទប់ស្នាក់នៅរបស់និស្សិតជាប្រចាំ និងនិស្សិតមួយចំនួនទៀតត្រូវទិញ អាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញផ្សេងៗ។
លៅករឌ្ឋមន្រ្តីបញ្ជាគ់ថា ដោយសារស្ថានភាពនៃជំងឺរលាកសួតប្រភេទថ្មី នៅបន្តរាលដាល ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់និស្សិត ដែលកំពុងស្ថាក់នៅទីនោះ។ អាស្រ័យហេតុនេះ ទើបក្រសួងស្នើសុំអនុញ្ញាតជាគោលការណ៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់និស្សិតទាំង២៣រូប ចំនួន២,០០០,០០០រៀលក្នុងម្នាក់ សម្រាប់ជួយសម្រួលដល់បន្ទុករស់នៅប្រចាំថ្ងៃនៅទីនោះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print