ដោយសារខ្លាចឆ្លងវីរុសកូរ៉ូណា ទីក្រុងព្យុងយ៉ាងផ្អាកសកម្មភាពដង្ហែរក្បួនព្យុហយាត្រា

ចែករំលែក៖

ប្រទេសកូរ៉េខាងជើង៖ សកម្មភាពព្យុហយាត្រា របស់កូរ៉េខាងជើង ក្នុងទិវា បង្កើតកងទ័ព គឺមិនដែល ផ្អាកមួយឆ្នាំណាឡើយ គឺជាពេលវេលាដែលប្រទេសនេះបង្ហាញសាច់ដុំឲ្យពិភពលោកបានដឹង នៅការរីកចំរើនវិស័យផលិតអាវុធ ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា   កូរ៉េខាងជើងនឹងផ្អាកការដង្ហែក្បួនព្យុហយាត្រា ទិវាបង្កើតកងទ័ពប្រទេសនេះនៅថ្ងៃទី ៨ខែកុម្ភៈ និង ខួបកំណើតលើកទី ៧៨ របស់ អតីតមេដឹកនាំគីម ជុងអ៊ីល នាថ្ងៃទី ១៦ខែកុម្ភៈ ។
ដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ មេដឹកនាំកូរ៉េខាងជើង តែងតែ ដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ ជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញអាវុធទំនើបៗ ដែលខ្លួនមាន។ កន្លងមកក្រុមអ្នកឯកទេសបាន លើកឡើងថា កូរ៉េខាងជើង នឹងបង្ហាញអាវុធទំនើបៗ ក្រោយកិច្ចពិភាក្សាជាមួយអាមេរិកបរាជ័យ ។ ប៉ុន្តែនៅពេលនេះ ការបង្ហាញអាវុធ ត្រូវបានផ្អាកដោយបញ្ហា ខ្លាចឆ្លងវីរុសកូរ៉ូណា ។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា « ពិតជារឿងគ្រោះថ្នាក់ ដល់កម្លាំងយោធាប្រសិនបើកូរ៉េខាងជើង ដង្ហែក្បួនព្យុហយាត្រានៅពេលនេះ» ។ ជាមួយគ្នានេះដែរកូរ៉េខាងជើងបានខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កុរ៉ូណា បើទោះបីប្រទេសនេះមិនទាន់មានករណីឆ្លងក៏ដោយ។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាន រឹតបន្តឹងតាមព្រំដែន ត្រួតពិនិត្យយ៉ាងល្អិតល្អន់ដល់អ្នកធ្វើដំណើរចូលពីប្រទេសចិន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print