ភាពយន្តល្បីៗ៥រឿង បាននិងកំពុងចាក់បញ្ចាំងដោយឥតគិតថ្លៃនៅ Prime Cineplex

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានភាពយន្តល្បីៗ ចំនួន៥រឿង បាននឹងកំពុងចាក់បញ្ចាំងឲ្យទស្សនាឡើងវិញដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ខែកុម្ភៈនេះនៅរោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិចសាខាថ្មីទួលគោក សម័យស្វែរ(Samai Square)។ រឿងទាំងនេះសុទ្ធសឹងតែជាភាពយន្តដែលមានការគ្រាំទ្រច្រើនជាងគេ នាឆ្នាំកន្លងទៅ (ឆ្នាំ២០១៩) ប្រចាំនៅរោងភាពយន្ត មួយនេះ។
ភាពយន្តដែលបាននិងកំពុង ចាក់បញ្ចាំងក្នុងកម្មវិធីមានដូចជាភាពយន្តខ្មែររឿង “ស្នេហាក្មេងៗ” របស់ផលិតកម្ម កងចក្រ, រឿង លោកបងណាក់ របស់ក្រុមហ៊ុន Sabay MVP, រឿង Parasite, Exit, នឹងរឿង Gravity of Love របស់ក្រុមហ៊ុន Westec Media។
លោកស្រី លី ខ៉្យុងហី អនុប្រធានរោងភាពយន្តប៉្រាមស៊ីនេផ្លិចបានបញ្ជាក់ថា ការប្រកាសចាក់បញ្ចាំងនេះក៏ជាការសាទរនៃការបើកដំណើរសាកល្បង រោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិច សាខាថ្មីទួលគោក សម័យស្វែរ(Samai Square) មិនតែប៉ុណ្នោះក៍នៅមានប្រូម៉ូសិនជាច្រើនទៀត ដូចជា ការចុះឈ្មោះចូលជាសមាជិកថ្មី នឹងទទួលបានទឺកប្រាក់ ៣ដុល្លារ ភ្លាមៗ ក្នុងកម្មវិធីនោះផងដែល ក៍ជាការបញ្ចូលទឺកប្រាក់បន្ថែមទៅក្នុងគណនី នឹងទទួលបានទឺកប្រាក់បន្ថែម ៥០ភាគរយ ភ្លាមៗផងដែរគឺ ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២០ ។ លោកស្រីបន្ថែមថារោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិច នឹងព្យាយាមបន្តគាំទ្រទៅលើវិស័យខ្សែភាពយន្ត នៅក្នុងប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនខ្លាំងជាងនេះ ដោយការនាំចូល នឹងបង្កើតរោងភាពយន្តបែបទំនើបនឹងទាន់សម័យជាងគេក្នុងប្រទេសកម្ពុជា។
លោកស្រី ឯក រតនា ប្រធានផ្នែកទីផ្សាររោងភាពយន្តប៉្រាមស៊ីនេផ្លិចបានបញ្ជាក់ថា ភាពយន្តទាំង៥ដែលត្រូវបានជ្រើសរើសយកមកចាក់បញ្ចាំងនៅពេលនេះគឺជាភាពយន្តទទួលបានការគាំទ្រច្រើនពីទស្សនិកជនពិសេសភាពយន្តកូរ៉េ រឿង Parasite Exit ដែលទទួលបានពានរង្វាន់អូស្កានោះក៏ត្រូវបានយកមកចាក់បញ្ចាំងឡើងវិញផងដែរ។ អ្នកស្រីរំពឹងថាតាមរយៈការបង្កើតឲ្យមានកម្មវិធីនេះនឹងធ្វើឲ្យអ្នកចូលចិត្តទស្សនាភាពយន្តពេញចិត្តជាក់ជាមិនខានទាំងអតិថិជនចាស់ៗ និងថ្មី ស្របពេលដែលសាខាថ្មីនេះបំពាក់ដោយបច្ចេកវិទ្យាទំនើប។
គួរបញ្ជាក់ដែរថាជាមួយគ្នានេះផងដែល សាខាថ្មីរបស់ រោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិច សម័យស្វែរ សាខាទួលគោក (Samai Square) មានទីតាំងនៅផ្លូវ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ក្នុង ផ្សារទំនើបសម័យស្វែរ(SamaiSquare)ជាន់ទី៣ដែលបំពាក់បច្ចេកទេសទំនើបចុងក្រោយ ហើយនឹងបើកសម្ពោធជាផ្លូវការនៅដើមខែមីនាខាងមុខ។រោងភាពយន្តនេះមាន៥រោង ដែលសរុបប្រមាណជាង៥០០កៅអី។ ស្របតាមកំណើននៃការនិយមទស្សនាភាពយន្តប្រ៉ាមស៊ីនេផ្លិចគ្រោងបើកដំណើរការឡើងវិញនៅផ្សារទំនើបសុវណ្ណា បន្ទាប់ពីសាខាចោមចៅ សាខាបុរីវិមានភ្នំពេញ និងសម័យស្វែរនេះ។ ការបង្កើនរោងភាពយន្តថ្មីនេះក៏ត្រូវបានគេរំពឹងថានឹងជួយជំរុញ និងបង្កើនទីផ្សារប្រាក់ចំណូលបានពីការចាក់បញ្ចាំងភាពយន្តខ្មែរផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print