សម្តេចតេជោ ហ៊ុន សែន៖ អនុមោទនា «បុណ្យមាឃបូជា»

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើ Facebook ផ្លូវការអនុមោទនា «បុណ្យមាឃបូជា»នៅថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គឺ​ជា​ថ្ងៃ​បុណ្យ​មាឃ​បូជា ដែលជា​ពិធីបុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​នៅក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បន្តថា៖ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក​នា​ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

សម្តេចមានប្រសាសន៍បញ្ជាក់ថា៖ ព្រះពុទ្ធសាសនា មិនត្រឹម​តែ​បាន​ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង​ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានរួមចំណែក​យ៉ាង​សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ​អត្តសញ្ញាណ​ជាតិទៀតផង។

សម្តេចសូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជន​រួម​ជាតិ​ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print