ចូល​លួច​កាបូប​លុយ​នៅ​ក្នុង​តូប​លក់​សម្លៀក​បំពាក់​បាន​សម្រេច​ រត់​មិន​រួច​ ត្រូវ​នគរបាល​ក្របួច

ចែករំលែក៖

​ខេត្តកណ្តាល៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​នៅ​ក្នុង​តូប​លក់​សម្លៀក​បំពាក់​មួយ​កន្លែង​បាន​សម្រេច​រត់​ចេញ​មក​ក្រៅ​បម្រុង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ ខណៈនោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ល្បាត​ចាប់ខ្លួន​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

20160106192619

​ករណី​លួច​កាបូប​លុយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​ និង​៤០​នាទី​ ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​តូប​លក់​សម្លៀក​បំពាក់​យីហោ​ “​តារា​ហេង​ហេង​”​ តាម​បណ្តោយ​ផ្លូវ​លេខ​១១០​ ស្ថិត​ក្នុងភូមិ​ថ្មី​២​ សង្កាត់​-​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ពេញ​ សុខា​ល័យ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុង​ភូមិប​ត្តាជី​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ។​ ចំណែកឯ​ស្ត្រី​រង​គ្រោះជា​ម្ចាស់​តូប​លក់​សម្លៀក​បំពាក់​ខាងលើ​នេះ​មានឈ្មោះ​ អ៊ី​ ណា​រី​ អាយុ​៣៥​ឆ្នាំ​ ទីលំនៅ​ក្នុងភូមិ​លេខ​១​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​សមត្ថកិច្ច​នគរបាល​ដកហូត​វត្ថុ​តាង​រួម​មាន​ កាបូបដៃ​ ពណ៌​លឿង​ មាន​លុយ​ចំនួន​៤៣០០​រៀល​(​ជា​របស់​ស្ត្រី​រង​គ្រោះ​)​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ និ​ច​ ពណ៌​ខ្មៅ​លាយ​ក្រហម​ ស៊េរី​ឆ្នាំ​២០១៣​ គ្មាន​ស្លាក​លេខ​ (​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​របស់​ជនសង្ស័យ​)​ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​នៅ​អង្គុយ​ខាង​មុខ​តូប​លក់​សម្លៀក​បំពាក់​របស់​ខ្លួន​ ដោយ​ទុក​កាបូប​ដាក់​លុយ​នៅ​លើ​តុ​រួច​ដើរទៅ​រៀបចំ​ខោអាវ​នៅ​ក្នុង​តូប​បាត់​ទៅ​ ។​ ភ្លាម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ឆប់​ខាង​មុខ​តូប​ធ្វើ​ដូច​ជា​ឈប់​ទិញ​អី​ឱកាស់ល្អ​បាន​ចូល​ទៅ​លួច​កាបូប​របស់​ស្ត្រី​រង​គ្រោះ​នៅ​លើ​តុ​រត់​ចេញ​ទៅ​ក្រៅ​បម្រុង​ជិះ​ម៉ូតូ​គេចខ្លួន​ តែ​គេច​មិន​រួច​ត្រូវ​នគរបាល​ក្របួច​តែ​ម្តង​ ៕​

20160106192619 (1)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print