ខេត្ដពោធិ៍សាត់៖ លោក ប៉ាន់ មរកត ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្ដពោធិ៍ សាត់ និងជានាយកដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់កំពុងត្រូវប៉ាន់យ៉ាងសម្បើម ចំពោះបញ្ហាបទល្មើសកាប់បំផ្លាញព្រៃ ឈើ ។ ក្នុងនាមជាប្រធាននាយកដែន ជម្រកសត្វព្រៃ និងជាស្ដីទីនៃមន្ទីរ បរិស្ថានខេត្ដពោធិ៍សាត់ផងនោះ លោក ប៉ាន់ មរកត ហាក់ដូចជាដឹងខ្លួនជាមុន ថាមិនអាចឈោងយកតំណែងប្រធាន មន្ទីរបានទេ ដូច្នេះក៏បើកឱកាសឱ្យមាន បទល្មើសនៅដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់តែម្ដងទៅ ។
ជំនាន់លោកប្រធានមន្ទីរបរិស្ថានមុន គឺលោក ថៃ ចន្ថា បើទោះបីជាមានបទ ល្មើសកាប់បំផ្លាញព្រៃឈើបែបណាក៏ ដោយ ក៏មិនមានសកម្មភាពធ្ងន់ធ្ងរដូច ពេលនេះដែរ ។ លោកថៃ ចន្ថា ដែល ត្រូវជាបងថ្លៃលោក ប៉ាន់ មរកត ហាក់ ដូចជាបានរឹតបន្ដឹងខ្លះចំពោះបទល្មើស នៅក្នុងដែនជម្រក ។ សម្រាប់លោក ប៉ាន់ មរកត ក្នុងនាមជាប្រធានស្ដីទីនៃ មន្ទីរបរិស្ថាន និងជានាយកដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ផងនោះគឺបើកទូលាយឱ្យមានបទល្មើសពេញទំហឹងតែម្ដង ។
គេរាយការណ៍ថា ប្រជាពលរដ្ឋបររទេះ ចូលកាប់ឈើក្នុងតំបន់ដែនជម្រកសត្វ ព្រៃបានដោយសេរីហើយឈើដែលកាប់បានត្រូវលក់ឱ្យក្រុមដៃជើងលោក ប៉ាន់ មរកត ។ ប្រជាពលរដ្ឋបររទេះចូលតំបន់ ដែនជម្រកត្រូវបង់ប្រាក់មួយអន្លើ និង ពេលចេញមកវិញត្រូវវាស់ឈើគិត លុយមួយអន្លើទៀត ។ ប្រជាពលរដ្ឋ ច្រើនគ្រួសារមកពីខេត្ដកំពង់ស្ពឺផង ខេត្ដពោធិ៍សាត់ផងកំពុងសម្រុកចូល កាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ក្រោមអំណាចគ្រប់គ្រង របស់លោកប៉ាន់ មរកត ។
មន្ដ្រីដែលជាកូនចៅរបស់លោក ប៉ាន់ មរកត បានអះអាងថា លោកប៉ាន់ មរកត បានដាក់កម្លាំងចាំចាប់រទេះ ដឹកឈើចេញពីតំបន់ភ្នំឱរ៉ាល់ ដើម្បី *ចូលត្រូវបង់ប្រាក់ និងពេលចេញមក វិញត្រូវវាស់ឈើគិតលុយជូនលោក ប៉ាន់ មរកត ។ ករណីបែបនេះហាក់ដូច ជាមានការលាក់បាំងខ្លះដែរពីអាជ្ញាធរមានសមត្ថកិច្ច (មេព្រៃ) និងអាជ្ញាធរ ដែនដី ក៏ព្រោះតែផលប្រយោជន៍ដែល បានពីបទល្មើសព្រៃឈើនៅតំបន់ភ្នំ ឱរ៉ាល់ មិនត្រូវបានចែករំលែកនោះ ឡើយ ។ មានន័យថា បទល្មើសនៅ ពេលនេះផ្ដាច់មុខដោយលោកប៉ាន់ មរកត ។
មន្ដ្រីក្រសួងបរិស្ថាននិយាយថា លោក ប៉ាន់ មរកត រង់ចាំឱកាសដក ចេញតែប៉ុណ្ណោះ ។ នៅឯខេត្ដពោធិ៍ សាត់មន្ដ្រីជាច្រើនមិនគាំទ្រលោកប៉ាន់ មរកតនេះទេ ។ ហេតុអ្វីបានជាលោក ប៉ាន់ មរកត អាចបន្ដតំណែងស្ដីទីពីបង ថ្លៃបានយូរម្ល៉េះ? ហេតុអ្វីក្រសួងបរិស្ថាន រកមនុស្សមកជំនួសលោកប៉ាន់ មរកត មិនបាន?
លោកប៉ាន់ មរកត មិនឆ្លើយតបជា មួយអ្នកកាសែតទេ ដោយគ្រាន់តែ អះអាងថា សួរអ្នកកាសែតគ្នាឯងទៅដឹង ហើយ ។ គេមិនដឹងថា ចម្លើយបែបនេះ មានន័យយ៉ាងម៉េចទេ ៕
ដោយ៖ ហេង សូរិយា