ចែករំលែក៖

សហរដ្ឋអាមេរិក៖ នៅក្នុងការចោទប្រកាន់ ប្រធានាធិបតីអាមេរិក មានទាំងតំណាងរាស្ត្រ និងមន្ត្រីរដ្ឋាភិបាលជាច្រើន រូប​បានចូលរួម ធ្វើជាសាក្ស៊ី​ក៏ដូចជាគាំទ្រ ដល់ការចោទប្រកាន់ប្រធានាធិបតី ។ ប៉ុន្តែការចោទប្រកាន់​ត្រូវបរាជ័យ ដោយសារតែព្រឹទ្ធសភា គ្រប់គ្រងដោយគណបក្ស​សាធារណរដ្ឋ មិនអនុញ្ញាតឲ្យកោះហោះសាក្ស៊ីសំខាន់ៗចូលបំភ្លឺ អាចប៉ះពាល់ដល់សន្តិសុខជាតិ​។ ទាំងនោះហើយបានជួយឲ្យលោក ត្រាំរួចទោស​។
ក្រោយរយៈពេលមិនដល់​៤៨ម៉ោងផង បន្ទាប់ពី ព្រឹទ្ធសភាអាមេរិក ប្រកាស លោកត្រាំ គ្មានទោស រួចផុតពីការចោទប្រកាន់មក លោកក៏បានចាប់ផ្តើមសងសឹកដល់មន្ត្រី​​ដែលចូលរួមធ្វើជាសាក្ស៊ីទម្លាក់រូបលោក។
សារព័ត៌មាន​ New York Times ​បានផ្សាយថា ៖ លោកត្រាំ​ទើបតែដកតំណែង លោក Gordon Sondland ​អគ្គរដ្ឋទូតអាមេរិកប្រចាំនៅ​សហគមន៍អឺរ៉ុប ​ និង វរសេនីយ៍ទោ Alexander Vindman អតីតទាហានប្រចាំនៅ អ៊ីរ៉ាក់និងជាឯកទេសស្តីពីអ៊ុយក្រែននៅក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ក៏ត្រូវបានដកតំណែងផងដែរ។
មន្ត្រីទាំងពីររូបខាងលើគឺជាសាក្ស៊ីនៅក្នុងការចោទប្រកាន់នៅមុខរដ្ឋសភា ពាក់ព័ន្ធការដាក់គំនាបទៅលើ អ៊ុយក្រែន ឲ្យស្រាវជ្រាវ បេក្ខភាព Joe Biden ។
លោក​ Gordon Sondland បានបញ្ជាក់ថា«ខ្ញុំទទួលបានព័ត៌មាន​ថា៖ ប្រធានាធិបតី ត្រាំ​ ស្នើឲ្យខ្ញុំលាលែង ពីតំណែងអគ្គរដ្ឋទូតប្រចាំនៅអឺរ៉ុបជាបន្ទាន់»។ ជាមួយគ្នានោះលោកក៏បានអរគុណដល់លោកត្រាំ ដែលផ្តល់ឱកាសឲ្យលោកបានបម្រើការនៅក្នុងជួររដ្ឋាភិបាល។
សកម្មភាពខាងលើ​របស់លោកត្រាំ គឺជាការសងសឹក ដែលបានចូលរួមចោទប្រកាន់ លោក​ នាពេលកន្លងមក​។ ក្រុមអ្នកឯកទេសបានលើកឡើងថា លោកត្រាំអាចនឹងបន្ត​ដកតំណែងមន្ត្រីជាច្រើនរូបទៀត ដែលបានរួមកំនិត្យជាមួយគណបក្សប្រជាធិបតេយ្យ​ចោទប្រកាន់លោក​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print