គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះចាប់ទូហ្គេមបាញ់ត្រីចំនួន៤ទូ និងឃាត់ខ្លួនអ្នកសេពគ្រឿងញៀនចំនួន៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ទូហ្គេមចំនួន៤ទូ និងមនុស្សចំនួន៥នាក់ដែលជាប់ពាក់ព័ន្ធសេពគ្រឿងញៀននៅមុខមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)ត្រូវបានគណៈបញ្ញាការឯកភាពខណ្ឌសែនសុខធ្វើការដកហូត និងឃាត់ខ្លួនបន្ទាប់ពីមានការបញ្ជាផ្ទាល់ពីលោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ កាលពីម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

image1 (1)

ក្នុងប្រតិបត្តិការណ៍នេះដឹកនាំដោយលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខតំណាងអោយលោក លី សាវេត អភិបាលខណ្ឌ និងលោកអ៊ុក សុភា អនុប្រធានការិយាល័យអត្តរនិស្ស័យខណ្ឌសែនសុខ និងមន្ត្រីជាច្រើនរូបទៀត ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌបានអោយដឹងថា ដោយមានការបញ្ជាពីលោក លី សាវេត អភិបាលខណ្ឌសែនសុខបានអោយលោកដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងអាវុធហត្ថចុះបង្ក្រាបទីតាំងខាងលើនេះជាពិសេសត្រូវតែបង្ក្រាបអោយអស់នៅល្បែងសុីសងខុសច្បាប់ដូចជាហ្គេមបាញ់ត្រីនេះ ។

លោកអភិបាលរងបានបន្តទៀតថា ដោយសារតំបន់នេះជាតំបន់ស្មុកស្មាញហើយជនខិលខូចមួយចំនួនតែងតែលួចយកទូហ្គេមបាញ់ត្រីមកដាក់លេងដោយខុសច្បាប់ព្រោះថាបើអ្នកលេងចាញ់ច្រើនយូរៗទៅអាចនិងកើតមានបទល្មើសផ្សេងៗ។ ទើបនៅព្រឹកនេះលោកបានដឹកនាំកម្លាំងចុះបង្ក្រាប និងដកហូតបានទូហ្គេម៤ទូ ក្នុងនោះទូហ្គេមវាយពង់ចំនួន៣ទូ ហ្គេមបាញ់ត្រីចំនួន១ និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ហើយលោកអភិបាលរងខណ្ឌក៍បានសំណោមពរដល់ប្រជាពលរដ្ឋដែលរស់នៅតំបននោះត្រូវសហការណ៍ និងអាជ្ញាធរមានសមត្ថកិច្ចហើយជួយផ្តល់ព័ត៌មានរាល់បទល្មើសផ្សេង ដើម្បីអោយអាជ្ញាធរមានវិធានការចុះបង្ក្រាបទាន់ពេលវេលា ៕

image2

image3

image6

image4

image5

ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print