ភ្នំពេញ៖ គេគ្រប់គ្នាទទួលស្គាល់ថា៖ ឧកញ៉ា ឌួង ឆាយ និងឧកញ៉ា ហ៊ួត ជា ជាអ្នកជំនួញដ៏ល្បី និងមានចិត្តសប្បុរសធម៍ជួយសង្គម ពិសេស Facebook ផ្លូវការរបស់ពួកគាត់ មានការទាក់ទាញអ្នកចូលមើល ស៊ែរ Live Comment ដ៏ច្រើនលើសលុប។ ប៉ុន្តែគួរអោយសោកស្តាយ នឹងមិនគួរសោះថាគាត់ បានបង្ហោះថា៖ «ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានបុរសម្នាក់ដេកសន្លប់ស្តូក ដោយមិនដឹងមូលហេតុព្រឹកមិញ» នេះជា Facebook របស់ឧកញ៉ា ឌួង ឆាយ។ ដោយឡែក Facebook ឧកញ៉ា ហ៊ួត ជា បានសរសេរថា៖ «មានបុរសម្នាក់បានដួលសន្លប់ភ្លាមៗ ដោយមិនដឹងមូលហេតុនៅព្រលានយន្តហោះព្រឹកមិញ»។
ការបង្ហោះដោយមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់ជា បញ្ហាមួយដែលសមត្ថកិច្ច ជំនាញត្រូវពិចារណា អាចជាការផ្តល់ដំណឹង ឬមានចេតនាធ្វើអោយចលាចល ខណៈបច្ចុប្បន្នកម្ពុជា និងប្រទេសដទៃទៀតលើពិភពលោកកំពុងព្រួយបារម្ភរឿងជម្ងឺផ្លូវដង្ហើមវីរុសកូរ៉ូណា នោះ..? ជាជំហានដំបូង ពេលឃើញឧកញ៉ាទាំង២ បង្ហោះលើ Facebook បែបនេះ គឺជាក្តីព្រួយបារម្ភបំផុតលើមេរោគ វីរុសកូរ៉ូណា ដូច្នេះកុំចង់ល្បីខាងព័ត៍មានមិនច្បាស់អី បើខ្លួនមានទ្រព្យមហាសាលទៅហើយ..?
ម្ចាស់គណីហ្វេសប៊ុកមួយបានរិៈគន់ថា៖ លោកឧកញ៉ា ល្បីខាងរកស៊ីហើយ ឆ្លៀតដណ្តើមយកល្បីខាងព័ត៌មាន។ ក្នុងទាំងបានរៀបរាប់លើ Facebook ខ្លួនថា៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ នេះ ក្រុមឧកញ៉ាល្បីពីររូបដែលល្បាញល្បីពូកែរកស៊ី បានបង្ហោះរូបភាពមួយសន្លឹករបស់បុរសម្នាក់ដួលសន្លប់នៅព្រលានយន្តអន្តរជាតិភ្នំពេញ ទាំងរូបគាត់មិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
លោកបន្តថា៖ ការបង្ហោះរូបភាពរបស់លោកឧកញ៉ា ទាំងមិនបានបញ្ជាក់មូលហេតុច្បាស់លាស់នេះ នាំឱ្យអ្នកគាំទ្ររបស់គាត់ជាច្រើន បែរជាធ្វើការវិនិច្ឆ័យដាក់ការសង្ស័យរឿងផ្សេងទៅវិញ។ ជាពិសេសពាក់ព័ន្ធជំងឺកូរ៉ូណា ដែលពិភពលោកកំពុងបារម្ភ និងខ្លាចរអា។
មន្ត្រីបានបញ្ជាក់ហើយបុរសរូបនេះជាជនជាតិឥណ្ឌាកាត់អង់គ្លេស។ ការដួលសន្លប់នេះសង្ស័យខ្យល់គរ មិនជាប់ពាក់ព័ន្ធជំងឺកូរ៉ូណានោះឡើយ។
ដោយឡែក លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលអះអាងថា ៖ ជំងឺឆ្លងមិនបង្កឱ្យមនុស្សដួលសន្លប់ភ្លាមៗបែបនេះឡើយ។
មន្ត្រីព្រលានបានបញ្ជាក់ថា៖ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ សុខភាពរបស់បុរសនេះបានប្រសើរឡើងវិញ ហើយទាមទារទៅព្រលានវិញផងដែរ។
ដូច្នេះសូមលោកឧកញ៉ា ទុករបរឱ្យអ្នកព័ត៌មានផង សូមកុំដណ្តើមអាជីពអ្នកព័ត៌មានទៀត។ បើមិនដូច្នោះទេអ្នកព័ត៌មានផ្កាប់ឆ្នាំងអស់ហើយ។
សូមបញ្ជាក់ថា៖ ការបង្ហោះព័ត៌មានលើFacebook មិនមែនខុសទេ ជាសិទ្ធសេរីភាពគ្រប់គ្នា ប៉ុន្តែមានការទទួលខុសត្រូវតាមផ្លូវច្បាប់ រាល់ការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បង្កអសន្តិសុខ ប៉ៈពាល់ដល់ស្ថាប័ន មានសមត្ថកិច្ចកំពុងដំណើរការនីតិវិធីការងាររបស់ខ្លួន។
ពាក់ព័ន្ធការបង្ហោះFacebook របស់ឧកញ៉ា ឌួង ឆាយ និងឧកញ៉ា ហ៊ួត ជា ខាងលើនូវពាក្យបង្កើតជាបញ្ហាមន្ទិលមហាជន ខាងអង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេពី ឧកញ៉ា ឌួង ឆាយ និងឧកញ៉ា ហ៊ួត ជា ទាំង២នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្មានលេខទួរស័ព្ទ ។ ខណៈមជ្ឈដ្ឋានមហាជនឆ្ងល់ថា៖ ឧកញ៉ា ឌួង ឆាយ និងឧកញ៉ា ហួត ជា ទាំងពីរ គាត់ដឹងដែរ ឬធ្វើមិនដឹងរឿងពិភពលោកព្រួយបារម្ភពីវីរុសសកូរ៉ូណា ឬមួយមិនដេក តែធ្វើជាដេកលក់..!!!!
ដោយ៖ សុខ ខេមរា