ឃាត់ខ្លួនមនុស្សប្រុសស្រី៧០នាក់ ក្នុងមណ្ឌលកំសាន្ត “ផ្លាយ FLY” នៅខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ប្រតិបត្តិ បង្ក្រាបការ  ប្រើប្រាស់សារធាតុញៀន ក្នុងនោះមានមនុស្សប្រមាណជាង៧០នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ក្នុងមណ្ឌលកំសាន្ត “ផ្លាយ FLY” នៅខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធគ្រឿងញៀន។
សមត្ថកិច្ចបានអោយដឹងថា៖ ទីតាំង មណ្ឌលកំសាន្ត “ផ្លាយ FLY”ដែលសង្ស័យពាក់ព័ន្ធគ្រឿងញៀន (ថ្នាំក្រវី) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បេីកប្រតិបត្តិការ ទ្រុងទ្រាយធំ ឡោមព័ទ្ធ ដោយឆ្មក់ចូលចុះបង្ក្រាប ឈានដល់ឃាត់ខ្លួន បានមនុស្សប្រុសស្រីជាង៧០នាក់ ដកហូតថ្នាំញៀន ជាច្រេីនកញ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់ មួយចំនួនធំទៀត។

សមត្ថកិច្ចបានបន្តថា៖ ប្រតិបត្តិការចុះបង្ក្រាបទីតាំងនេះ ធ្វេីឡេីងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងមណ្ឌលកម្សាន្ត “ផ្លាយ FLY” ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា៖ មុនឈានដល់ការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតបានដឹងច្បាស់ថាទីតាំង មណ្ឌលកម្សាន្ត “ផ្លាយ FLY” មានប្រើប្រាស់ថ្នាំក្រវី និងសារធាតុញៀន តាមបន្ទប់នីមួយៗ (មានសារធាតុញៀន គ្រាប់ មានម៉្សៅ -ល-) និងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុប ចំនួន៧០នាក់ រួមមាន បុគ្គលិកប្រុសស្រី ចំនួន១៨នាក់ ភ្ញៀវប្រុសចំនួន៣៤នាក់ និងភ្ញៀវស្រីចំនួន១៨នាក់ រួមទាំងសារធាតុញៀនជាច្រេីនកញ្ចប់ ឧបករណ៍សម្រាប់ប្រេីប្រាស់ជាវត្ថុតាង។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានដកហូត ម៉ូតូ ៣៤គ្រឿង និងរថយន្ត ៧គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បច្ចប្បន្ន មនុស្សប្រុសស្រីចំនួន៧០នាក់ (ក្នុងនោះមានទាំងបុគ្គលិក១៨នាក់ ) និងវត្ថុតាងត្រូវបាននគរបាល នាំយកមករក្សារទុក និងឃាត់ខ្លួន បណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំផ្នែកជំនាញធ្វេីតេស្តពិនិត្យទឹកនោម រក សារធាតុញៀន និងបែងចែក តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ ធ្វើកំណត់ហេតុស្តាប់ចម្លើយ ដេីម្បីកសាងសុំណំរឿង បន្តចាត់ការតាមនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print