ការបាញ់ប្រហារសម្លាប់មនុស្ស២៧នាក់ និងរបួសដល់៥២នាក់នៅថៃ ដើមហេតុដោយសារ គំនុំគំគួន ខឹងសម្បារលើកិច្ចព្រមព្រៀងដីធ្លី ខឹងគេបោកប្រាស់ខ្លួន

ចែករំលែក៖

ប្រទេសថៃ៖ យ៉ាងតិចមានមនុស្សប្រុសស្រី ក្មេងចាស់ចំនួន២៧នាក់ បានស្លាប់ និង៥២នាក់ផ្សេងទៀតរងរបួស ដោយសារជនដៃដល់ជាទាហានបាញ់ប្រហារដ៏ឃោឃៅមិនធ្លាប់មានពីមុនមក។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងដំណើរចុះសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យ លោកបាននិយាយថា៖ មនុស្ស២៧នាក់ ស្លាប់ក្នុងការបាញ់ប្រហារមិនធ្លាប់មាន នៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
លោកប្រយុទ្ធចាន់អូចាបានថ្លែងថា៖ មនុស្ស២៧នាក់ ស្លាប់ក្នុងការបាញ់ប្រហារមិនធ្លាប់មាន នៅក្នុងប្រទេសថៃ ក្នុងនោះរួមមានទាហានដែលជាខ្មាន់កាំភ្លើង បានបាត់បង់ជីវិត ហើយ ៥២នាក់ផ្សេងទៀតរងរបួស ក្រោយផ្ទុះការបាញ់ប្រហារដ៏សាហាវមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសថៃ។
លោក ប្រាយុទ្ធ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសចុះសួរសុខទុក្ខអ្នករងរបួស នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Nakhon Ratchasima ជាមួយការបញ្ជាក់ដែរថាមូលហេតុ ដែលជំរុញឱ្យទាហានឈ្មោះ Jakraphanth Thomma បើកការបាញ់ប្រហារដ៏សាហាវនេះ គឺដោយសារតែគំនុំគំគួន និងមានការខឹងសម្បារលើកិច្ចព្រមព្រៀងដីធ្លីមួយ ដែលគាត់មានអារម្មណ៍ថាត្រូវបានគេបោកប្រាស។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់បន្ថែម ដូច្នេះថា៖ «វាគឺជាការបាញ់ប្រហារមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសថៃ ហើយខ្ញុំមិនចង់ទង្វើបែបនេះកើតឡើងជាថ្មីម្ដងទៀតនោះទេ»។
កំឡុង និងមុនពេលបើកការបាញ់ប្រហារ ទាហានជាខ្មាន់កាំភ្លើង បានបង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់… ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើខ្ញុំគួរតែចុះចាញ់មែនទេ? … រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយក លុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»។
គេកំពុងស្រាវបន្តចំពោះករណីនេះ ហេតុអ្វីក៏ធ្វើអោយមនុស្ស ដែលមានសមត្ថភាព ចំណេះដឹង ជាទាហាន មានអង្គភាពច្បាស់លាស់ បង្ខំចិត្តក្លាយជាឃាតករ បាញ់សម្លាប់មេទ័ព ម្តាយក្មេកមេទ័ព ប្រជាពលរដ្ឋ ក្នុងរឿងដីធ្លី តើជាអំពើអយុត្តិធម៍ ឬការរំលោភយកដី ទើបខ្មាន់កាំភ្លើងខឹងថាខ្លួនចាញ់ការបោកប្រាសគេ ហើយអ្នកណាជាអ្នកបោកប្រាសគាត់..!

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print