វិវាទ(កុងស្យុង)ចែកលុយមិនស្មើឈានដល់ការបាញ់ប្រហារសម្លាប់មនុស្ស ៣០នាក់នៅថៃ 

ចែករំលែក៖

ប្រទេសថៃ៖ វិវាទពាក់ព័ន្ធការបែកចែកផលលាភ (កុងស្យុង)ទិញដី រវាងជនល្មើសនិង គ្រួសាររបស់ មន្ត្រីជាន់ខ្ពស់ ទើបឈានដល់ការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងរន្ធត់ បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រថៃ។
ជនដៃដល់ឈ្មោះ Jakrapanth Thomma ជាអ្នករកម៉ូយ ទិញអចលនព្រទ្យ ឲ្យលោកស្រី Anong Mitchan ជាភរិយាវារៈសេនីយ៍ Ananrote Krasnae មេបញ្ជាការផ្ទាល់របស់ជនដៃដល់ ។ ជនដៃដល់បានបញ្ចុះបញ្ជូល មិត្តភក្តិ និងមនុស្សជាច្រើនទៀតឲ្យទិញដី នៅក្នុងគម្រោង របស់លោកស្រី Anong Mitchan ប៉ុន្តែ ប្រាក់កុងស្យុង មុនៗបានឲ្យអស់ហើយនៅសល់តែប្រមាណ ៥មឺនបាត ដែលរកអតិថិជនបាននាពេលចុងក្រោយនេះ។
នៅពេលេនេះ អាជ្ញាធរថៃនៅតែបន្តប្រមូលព័ត៌មានលម្អិត ដើម្បីកំណត់ពីមូលហេតុថា ៖ តើទាហានជាខ្មាន់កាំភ្លើងម្នាក់ឈ្មោះ ចាក្រាផាន់ ថុមម៉ា (Jakrapanth Thomma) បើកការបាញ់ប្រហារយ៉ាងរង្គាលសម្លាប់មនុស្សយ៉ាងហោច ៣០នាក់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងទីក្រុង ណាខនរាជាសីម៉ា (Nakhon Ratchasima) ភាគឦសាននៃប្រទេសដោយរបៀបណា?
មុនពេលបាញ់ប្រហារ ទាហានម្នាក់ឈ្មោះ Jakrapanth Thomma បានបង្ហោះសារមួយនៅលើ Facebook បង្ហាញការខឹងសម្បារនឹងមនុស្សដែលរូបគេចាត់ទុកថា រកស៊ីមានបានដោយសារពុករលួយ និងកេងប្រវ័ញ្ចញពីអ្នកដទៃ។ «តើពួកគេគិតថា ពួកគេអាចយកលុយទាំងនោះ ទៅចាយនៅឋានរកមែនទេ?» នេះគឺជាសារដែល Jakrapanth បង្ហោះនៅលើ Facebook។
Jakrapanth បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ព ស៊ូរ៉ាថាំភីថាក់ (Surathamphitak) ជាទីដែលលោកធ្វើការ និងបានសម្លាប់សម្លាប់ទាហានជាឆ្មាំយាមម្នាក់ ព្រមទាំងលួចកាំភ្លើងជាច្រើនដើមពីឃ្លាំងអាវុធ និងគេចខ្លួនដោយជិះរថយន្ដយោធាមួយគ្រឿង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print