ខាវរ៉ាប៉ាវរត់រប៉ាត់រប៉ាយពេញផ្លូវ ខណៈឡានដឹកបានក្រឡាប់

ចែករំលែក៖

ខេត្តក្រចេះ៖ ភេជ្ជៈប៉ូវកម្លាំងម៉ាក ខាវរ៉ាប៉ាវ ១គ្រឿងបានក្រឡាប់ផ្ងាជើង ធ្លាយចេញរប៉ាត់រប៉ាយពេញផ្លូវ តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកផ្សេងឡើយ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៤និង១៥នាទី រសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ នៅលើកផ្លូវជាតិលេខ៧ ចំនុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពនៅកន្លែងកើតហេតុបានរាយការណ៍ថា៖ មុនកើតហេតុរថយន្តម៉ាកហ៉ីយ៉ាន់ដាយទ្រុងឃ្លុបពណ៍លឿង ក្បាលសរ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A,0510 ចេញដំណើរពីទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន បានជ្រុលចង្គូតរ៉េធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង ធ្លាយចេញសុទ្ធតែភេជ្ជៈខាវរ៉ាប៉ាវ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ នឹងអ្នកដ៏ទៃឡើយ។

ក្រោយកើតហេតុគេឃើញតៃកុងរថយន្តរថយន្ត ហៅរថយន្តផ្សេងមកសាងទំនិញម៉ាកខាវរ៉ាប៉ាវ នឹងឲ្យរថយន្តស្ទូច យកទៅជាងជួសជុលតាមកត្តាជាកស្តែង។

សូមបញ្ជាក់ថា៖ អ្នកបើកបររថយន្តបង្កហេតុ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែគេសង្ស័យថា តិចតៃកុងឡានផឹកភេជ្ជៈខាវរ៉ាប៉ាវ ផឹកភេជ្ជៈ១នេះហួសកម្រិត ឈានដល់ភាំងបង្កអោយកើតគ្រោះបែបនេះ ៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print