អុឺរ៉ុបរកវិធានការរួមទប់ស្កាត់វីរុសកូរ៉ូណា ឲ្យមានប្រសិទ្ធិភាព

ចែករំលែក៖

អុឺរ៉ុបបានកោះប្រជុំ ដើម្បីរកវិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា យ៉ាងមានប្រសិទ្ធិភាពបំផុត ។ នៅពេលនេះអង្គគ្លេសក៏បានបង្កើត មណ្ឌល Milton Keynes ទទួលអ្នកមានផ្ទុកមេរោគកូរ៉ូណាថ្មី ឱ្យនៅដាច់ដោយឡែកពីគេនៅអង់គ្លេស។
នៅប្រទេសអង់គ្លេស មានករណីឆ្លងវិរុស ៤ នាក់ថ្មីទៀត បង្ខំឲ្យរដ្ឋាភិបាលទីក្រុងឡុងដ៍ បានប្រកាសចាត់ទុក កូរ៉ូណាវីរុស ថាជាការ គំរាមកំហែងសុខភាពសាធារណៈ ដ៏ធ្ងន់ធ្ងរ និងបន្ទាន់ ។ ចំណែកនៅសហភាពអឺរ៉ុបវិញ រដ្ឋមន្ត្រីក្រសួង សុខាភិបាល អឺរ៉ុប បាន ប្រកាសរៀបចំជំនួបប្រជុំវិសាមញ្ញនៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ នៅទីក្រុង ព្រុចសែល ដើម្បីពិភាក្សារកវិធានការទប់ ស្កាត់ការ រាតត្បាតនៃ មេរោគកូរ៉ូណាថ្មី លើ ទឹកដីសហភាព អឺរ៉ុប។
ជំនួបប្រជុំវិសាមញ្ញ ថ្នាក់រដ្ឋមន្ត្រី ក្រសួង សុខាភិបាលអឺរ៉ុប ដែលបានការ ចូលរួមពី សំណាក់តំណាងអង្គការសុខភាព ពិភពលោកម្នាក់ផង នឹងជជែករក មធ្យោបាយរួម ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃកូរ៉ូណាវីរុស។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាល្លឺម៉ង់ ក្នុង ជំនួបជាមួយសមភាគីបារាំង កាលពីថ្ងៃទី ៤ កុម្ភៈ បានអំពាវនាវរួចហើយ ឱ្យអឺរ៉ុប សម្រេចចាត់វិធានការ ថ្នាក់អឺរ៉ុបរឹតបន្តឹងការ ត្រួតពិនិត្យព្រំដែន និងហាមឃាត់មិនឱ្យចូល នូវ រាល់ អ្នកដែលមិនមែនជាពលរដ្ឋរស់នៅ លើ ទឹកដី អឺរ៉ុបធ្វើដំណើរមកចិន។ ជាវិធានការដែលសហរដ្ឋអាមេរិក បានអនុវត្តធ្វើ ហើយតែអឺរ៉ុបចាំបាច់ត្រូវជួបពិគ្រោះជាមួយ សមាជិកសហភាពសិន ។ នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីសុខាភិបាល អឺរ៉ុប ក៏នឹង ត្រូវផ្តោះប្តូរ យោបល់ និងពិភាក្សាគ្នា ផងដែរ រកដំណោះស្រាយ ដើម្បីបញ្ចៀស កុំឱ្យមានការ រាតត្បាត នៃកូរ៉ូណាវីរុស លើ ទឹកដីអឺរ៉ុប៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print