ហាងគ្រឿងសមុទ្រយីហោ “អយ ស្ទ័រ ហៅស៍” កំពុងបង្កភាពកខ្វក់យ៉ាងខ្លាំង ក្នុងមូលដ្ឋានជះក្លិនស្អុយគគ្រុកដល់អ្នកធ្វើដំណើរ

ចែករំលែក៖

ភ្នំពេញ៖ កាកសំណល់អាហាររបស់ហាងយីហោ “អយ ស្ទ័រ ហៅស៍” កំពុងបង្កឲ្យមានក្លិនស្អុយគគ្រុយ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវស្ទើរទ្រាំស្ទើរលែងបាន ស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ សង្កាត់ផ្សារធំថ្មី៣ ខណ្ឌដូនពេញ ព្រោះតែកាកសំណល់គ្រឿងសមុទ្រ និង ទឹកស្អុយ ផងដែរ ។

យោងតាមប្រភពព័ត៍មានពីអ្នកធ្វើដំណើរតាមដងផ្លូវខាងលើនេះ បានរិះគន់យ៉ាងខ្លាំង ចំពោះម្ចាស់ហាងលក់គ្រឿងសមុទ្រមួយនេះ មិនដែលបានយកចិត្តទុកដាក់លើការវេចខ្ចប់សំរាមឲ្យបានល្អនោះទេ ។ មិនតែប៉ុណ្ណោះហាងមួយនេះ ត្រូវបានគេដឹងថា បានបម្រើសេវាកម្មអាហារគ្រឿងសមុទ្រ ដោយធ្វើការចតរថយន្តនិងម៉ូតូ លើចិញ្ចើមផ្លូវថែមទៀតផង ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ជាពិសេសគឺនៅពេលល្ងាច ។

ចំពោះករណីខាងលើនេះ ប្រជាពលរដ្ឋសំណូមពរដល់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នឹងមានវិធានការចំពោះម្ចាស់ហាងលក់គ្រឿងសមុទ្រយីហោ “អយ ស្ទ័រ ហៅស៍” មួយនេះឲ្យចេះវេចខ្ចប់កាកសំណល់សំរាមឲ្យបានត្រឹមត្រូវ ដូចពាក្យស្លោកថា “ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង តាមរយៈការធានាឱ្យបានភាពស្អាត និងបៃតង គឺកម្ពុជាស្អាត កម្ពុជាបៃតង ទម្លាប់នៃភាពស្អាត ទាំងលំនៅដ្ឋានស្អាត ភូមិស្អាត សង្កាត់ស្អាត ដែលផ្តើមចេញពីយើងទាំងអស់គ្នា “ ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print