នារីដ៏ស្រស់ស្អាតម្នាក់ បើករថយន្ត ជ្រុលបុកពន្លះរបាំងថ្ម ក្រឡាប់រថយន្តរហូតបាត់បង់ជីវិតត្រឹមមួយពព្រិចភ្នែក ទាំងវ័យក្មេង

ចែករំលែក៖

ភ្នំពេញ ៖ នារីដ៏ស្រស់ស្អាតម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ខណៈបើករថយន្តជ្រុល ទៅបុកពន្លះរបាំងថ្ម ក្រឡាប់ កាលពីវេលា ម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកម្ភៈ ឆ្នាំ២០២០ ទៅតាមកំណាត់ផ្លូវ២១៧ ចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ គិតទៅជីវិតមនុស្ស ការស្លាប់វាទៀង តែពេលវេលានៃការស្លាប់វាមិនទៀងទេ ចឹងហើយបានគេតែងលើកថា៖ គ្រប់មនុស្សសត្វដែលមានជីវិតរស់នៅលើលោកសន្និវាសយើងនេះ គ្មាននរណាម្នាក់ ឬសត្វណា១ អាចជៀសផុតពីកំណែនមច្ចុរាជ មិនព្រមប្រគល់ខ្លួនទៅកាន់សមរភូមិមរណៈនៅឡើយ គឺវាគ្រាន់តែបន្លាស់វេនគ្នាមុន នឹងក្រោយទៅតាមអនុភាពកម្មផលតែប៉ុណ្ណោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នារីខាងលើមានឈ្មោះ ហុង វ៉ាន់ដូ អាយុ២៥ឆ្នាំ មុខរបររៀនខាងសម្អាង នៅម្តុំផ្សារថ្មី នាងរស់នៅក្នុងបុរីពិភពថ្មី ចំការដូងផ្ទះលេខ២៦៣ ផ្លូវលេខ១៣ បើករថយន្តម៉ាក ម៉ាស្តារ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ2AQ-6626 បើកបរតែម្នាក់ឯង បានបាត់ជីវិត គួរអោយអាសូរបំផុត។

ប្រភពបានព័ត៌មានបានឲ្យដឹងថា៖ មុនពេលកើតហេតុ នារីរងគ្រោះ បើករថយន្តតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងឆ្វេងដៃ ទៅបុកក្បាលថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង ក៏បណ្តាលអោយរថយន្តក្រឡាប់ផ្ងារជើង ធ្វើឱ្យម្ចាស់រថយន្ត រងរបួសធ្ងន់ ក៏ត្រូវរថយន្តគ្លីនិកឯកជនសួគ៌ា ដឹកទៅសង្គ្រោះ តែជាអកុសល មុខរបួសមានលក្ខណៈធ្ងន់ធ្ងរពេក នាងក៏បានផុតដង្ហើម ក្នុងមន្ទីរពេទ្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចស្ទូចយករថយន្ត ទៅរក្សារទុករង់ចាំដោះស្រោយ នៅពេលក្រោយ ។ ចំណែកសពនារីរងគ្រោះ ក៏ត្រូវក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

...

ដោយ៖ ជីម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print