លោក ឃួង ស្រេង៖ ស្នើឲ្យរដ្ឋបាលខណ្ឌ ព្រែកព្នៅ បន្ដការងារដោះស្រាយបញ្ហាប្រឈម ចំពោះមុខជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស

ចែករំលែក៖

 

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យរដ្ឋបាលខណ្ឌ ព្រែកព្នៅ បន្ដវប្បធម៏ល្អ ក្នុងការងារដោះ ស្រាយបញ្ហាប្រឈមនានា ចំពោះមុខជូនប្រជាពលរដ្ឋឲ្យបានល្អ ទង្វើទាំងអស់នោះ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស ។ ជាក់ស្ដែងកន្លមក លោកសូម កោតសរសើរខណ្ឌព្រែកព្នៅដែល ដោះស្រាយបញ្ហាប្រឈមចំនួន២ ជូនប្រជាពលរដ្ឋបាន យ៉ាងល្អ និងមានប្រសិទ្ធភាព ដែលធ្វើឲ្យប្រជា ពលរដ្ឋមានការគាំទ្រសប្បាយរីករាយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ កិត្តិយសទី១ដែលរដ្ឋបាល ខណ្ឌព្រែកព្នៅទទួលបានពីប្រជា ពលរដ្ឋគឺ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព ខណៈទី២ គឺការរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ ពិសេសការរំដោះចរាចរណ៍ នៅតំបន់ផ្សារព្រែកព្នៅ ដែលបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋដោយគ្មានការរំខាននិងប្រកបដោយសុត្ថិភាព។
លោក បានបញ្ជាក់បែបនេះ ខណៈលោក ចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោក ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់ថា៖ ការដោះស្រាយបញ្ហាប្រឈមនានា ចំពោះមុខជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ ប៉ុន្ដែក្នុងនាម លោកថ្នាក់ដឹក នាំ ក្រុងលោកក៏សូមឲ្យអាជ្ញាធរខណ្ឌ និងអធិការខណ្ឌត្រូវបន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នេះបន្តទៀត ដើម្បីនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោក ឃួង ស្រេង ក៏ស្នើសុំទៅដល់
អភិបាលខណ្ឌទំាងអស់ ពិសេសខណ្ឌ ព្រែកព្នៅត្រូវដោះស្រាយ បញ្ហាសំណង់មិនរៀបរយនៅតាមបឹង ប្រឡាយរបស់រដ្ឋ ពោលគឺដោះស្រាយផលប៉ៈពាល់ជូន ប្រជាពលរដ្ឋហើយ កុំអោយពួកគេទៅរស់នៅកន្លែងសាធារណៈផ្សេងទៀត ដើម្បីកុំឲ្យដោះ ស្រាយបញ្ហានេះច្រើនដងឬមិនចេះចប់។
មានប្រសាសន៍សំណេះសំណាលនាឱកាសដែរ លោកអភិបាលរាជធានីភ្នំពេញ លោក បន្ដថា៖ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៅរដ្ឋបាលខណ្ឌនេះគឺដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋឲ្យកាន់តែមាន ប្រសិទ្ធភាពពិសេសស្របតាមគោលនយោ បាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗចំនួន៣ គឺដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូន ដោយទី១ គឺការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះនៅមូលដ្ឋានតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត- ក្រុង ស្រុក- ខណ្ឌ- ឃុំ -សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិ បតេយ្យនៅថ្នាក់ក្រោមជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទី២ គឺលើកកម្ពស់និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវការនិងរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែទម្រង់វិម្ឈការនិងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឲ្យថ្នាក់ក្រោមជាតិដែល នៅមានលទ្ធភាពមានភាពម្ចាស់និងការទទួលខុសត្រូវក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីនិងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។និង ទី៣ ការ លើកកម្ពស់និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕.

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print