លិខិតមិត្តអ្នកអាន៖ អរគុណសម្តេចតេជោបាននាំសន្តិភាពនាំកេរ្តិ៍ឈ្មោះដ៏ល្អជូនជាតិមាតុភូមិ

ចែករំលែក៖

គ្រាដែលនាវាទេសចរណ៍យក្ស Westerdam ដែលត្រូវបានប្រទេស៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចតដោយសារតែមានការរើសអើង និងភ័យខ្លាចការឆ្លងវីរ៉ុសកូរ៉ូណាដល់ប្រជាពលរដ្ឋខ្លួននោះ កម្ពុជាឯណេះវិញបែរជាមានចិត្តមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិប្រឆាំងនឹងការរាតត្បាតនៃវីរ៉ុសកូរ៉ូណាថ្មី និងការទទួលខុសត្រូវខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឱ្យនាវានេះចូលចតនៅកំពង់ផែអន្តរជាតិព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
នាងខ្ញុំយល់ថា នេះជាការសម្រេចចិត្តប្រកបដោយមនុស្សធម៌ និងគុណធម៌ខ្ពស់ដែលមេដឹកនាំកម្ពុជា បានស្គាល់ច្បាស់ពីតម្លៃនៃគុណធម៌ និងតម្លៃនៃជីវិតមនុស្សក្នុងនាមសម្តេចជាមេដឹកនាំមួយរូបធ្លាប់យកជីវិតធ្វើដើមទុនសង្គ្រោះជីវិតប្រជាជន ក៏ដូចជាការជួយសង្គ្រោះជីវិតអ្នកដំណើរគ្រប់ជាតិសាសន៍ពីក្តីអស់សង្ឃឹមដែលប្រឈមមុខនឹងការខ្វះស្បៀង នាវាអស់ប្រេងជាដើម។ ទោះក្នុងតម្លៃណាក៏ដោយ នាងខ្ញុំសង្កតឃើញថា សម្តេចតេជោ ហ៊ុន សែន បានចំណាយទាំងកម្លាំងកាយចិត្ត អញ្ជើញទៅស្វាគមន៍អ្នកដំណើរទាំងអស់ដោយផ្ទាល់ នៅខេត្តព្រះសីហនុនៅថ្ងៃទី១៤ ខែកុម្ភៈ មិនញញើតឡើយ។
អ្វីដែលនាងខ្ញុំកត់សម្គាល់ទៀតនោះនាថ្ងៃស្វាគមន៍អ្នកធ្វើដំណើរតាមនាវានេះធ្វើឡើងចំ ថ្ងៃទី ១៤ ខែកុម្ភៈជាទិវានៃក្តីស្រឡាញ់ ដែលពេលនោះសម្តេចតេជោបានបង្ហាញពីមនោសញ្ចេតនាគោរព ស្រឡាញ់ក្នុងនាមជាមនុស្សជាតិដូចគ្នា ព្រមទាំងបង្ហាញភាពកក់ក្តៅ និងផ្តល់ជំនឿទុកចិត្តកាន់តែខ្លាំងទៀតដោយជូនបាច់ផ្កាដល់អ្នកដំណើរតាមនាវាទាំងនោះសបញ្ជាក់ឲ្យដឺងថា សម្តេច ក៏ដូចប្រជាពលរដ្ឋខ្មែរទាំងមូលមានមនោសញ្ចេតនាស្រលាញ់រាប់អានប្រជាជនទូទាំងពិភពលោកដោយមិនរើសអើងនោះទេ ។
បើនាងខ្ញុំយល់មិនខុសទេ សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកមើលឃើញនិងវាយតម្លៃថាជាមេដឹកនាំដ៏សកម្មម្នាក់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងវីរ៉ុសកូរ៉ូណាថ្មី និងជាថ្នាក់ដឹកនាំ ពោរពេញដោយចិត្តបរិសុទ្ធ មនុស្សធម៌ មានបេះដូងស្មោះត្រង់ និងតែងតែជួយប្រជាពលរដ្ឋមិនប្រកាន់ជាតិសាសន៍ពណ៌សម្បុរនៅរាល់ពេលមានទុក្ខធុរៈដូចករណីនេះជាដើម ។
នាងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល មិនខ្លាចប្រើពាក្យថា អរគុណសម្តេចតេជោដែលបាននាំសន្តិភាព នាំកេរ្តិ៍ឈ្មោះដ៏ល្អជូនជាតិមាតុភូមិនិងប្រជាជនកម្ពុជាទាំងមូលនាពេលនេះ ខណៈដែលកម្ពុជាមាន ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពេញលេញ ៕
ពីនាងខ្ញុំប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុម្នាក់


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print