លោក ឃួង ស្រេង ទទួលភ្ញៀវទេសចរណ៏ មកពីក្រុងព្រះសីហនុ ដើម្បីបន្ដដំណើរកម្សាននៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ភ្ញៀវទេសចរនៅលើនាវា បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមានការទទួលយ៉ាងកក់ក្តៅពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ។ បន្ទាប់ពីប្រមុខរាជរដ្ឋាភិ បាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ១៤ខែ កុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបស្វាគមន៍ ដោយផ្ទាល់ជាមួយទេសចរចម្រុះជាតិសាស ន៍ជាង២ ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក ដែលត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និងបានអនុញ្ញាឱ្យធ្វើដំណើរមកកំសាន្តនៅរាជធានីភ្នំពេញផងដែរ។
នៅរសៀលថ្ងៃ១៤ កុម្ភៈនេះដដែលនេះ ក្នុងចំណោមអ្នកនៅលើនាវាជាង២ពាន់នាក់ មានមនុស្សចំនួន៥០០នាក់ត្រូវបានបញ្ជូនតាមជើងយន្តហោះ មកកាន់ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ និងបន្តទៅតាមគោលដៅរបស់ពួកគេ។ នៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ភ្ញៀវទេសចរណ៍ទាំង៥០០នាក់ ត្រូវបានទទួលទទួល ស្វាគមន៍ដោយ លោក ឃួង ស្រេងអភិបាល រាជធានីភ្នំពេញ និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូប ដោយភាពកក់ក្តៅ រាក់ទាក់និងស្និតស្នាលជាទីបំផុត។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានមានប្រសាសន៍ឱ្យដឹងថា ដូចអ្វីដែលសម្តេច នាយករដ្ឋមន្រ្តី បានធ្វើរួចមកហើយនៅខេត្តព្រះសីហនុ ក្នុងនាមជាមន្រ្តីរាជការដែលអនុវត្តការគោលការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល មិនខ្លាចធ្វើការងារទាំងនេះឡើយ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print