បុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវបាក់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់រថយន្តជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់កង់ខ្ទាត មកកណ្ដាលផ្លូវ ចំណែករថយន្តបើកមុខទៅលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបុរសម្នាក់រួមដំណើរនឹងមិត្តភក្តិ៣-៤នាក់ទៀតបើករថយន្ត តូយ៉ូតាព្រូស ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2A-6139 ទើបនឹងចេញពីកម្មវិធីមិត្តភក្តិមួយកន្លែងដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាឲ្យបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកក្នុងការរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print