ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះអាជីវករចំនួ ន៤ល្វែងជាប់គ្នា ផ្តើមចេញពីទុស្សេខ្សែភ្លើងនៅលើ បង្គោលភ្លើងខាងក្រៅផ្ទះ ឆេះរាលចូលដល់ក្នុងផ្ទះ ជាបន្តបន្ទាប់ អស់ទាំងទ្រព្យសម្បត្តិជាច្រើ នសន្ធឹកសន្ធាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆាបឆេះចំនួន០៤ល្វែងផ្ទះ ទំហំ ៤ម៉ែត្រx១៧ម៉ែត្រនឹងឆេះរាលដា លដល់ផ្ទះចំនួន០១ល្វែងទៀត។ម្ចាស់ ឈ្មោះ ជុំ រ៉នភេទប្រុសអាយុ៦៦ឆ្នាំ មុខរបរ លក់ម៉ូតូ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែ ងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ នៅលើបង្គោលភ្លើងខាងមុខផ្ទះ កើតមានទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆេះខ្សែភ្លើងនៅលើ បង្គោល ហើយនាំគ្នាទៅហៅដាស់ម្ចាស់ផ្ទះ លក់ពូក តែមិនងើបបើកទ្វារនៅឡើយ ហើយភ្លើងឆេះរាលចូលដល់ក្នុងផ្ទះ លក់ពូក ទើបផ្អើលឆោឡោកាន់តែខ្លាំងឡើង ទោះជាយកបំពង់ពន្លត់អគ្គិភ័យមកបា ញ់ ក៏មិនអាចទប់ឈ្នះ ភ្លើងកាន់តែខ្លាំងឡើងរាលចូលដល់ ផ្ទះ ជួសជុលម៉ូតូ និងបន្តទៅផ្ទះលក់ម៉ូតូ ភ្លើងកាន់តែឆេះសន្ធោសន្ធៅខ្លាំ ងភ្លើងពេញបន្ទុកតែម្តង ។
ហើយក្នុងហេតុការណ៍ខាងលើ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចេ ញទៅអន្តរាគមន៍ជាបន្តបន្ទាប់សរុ ប៣១គ្រឿង។
ក្នុងនោះមានការអន្តរាគមន៍ពី រថយន្តការិយាល័យបង្កានិងពន្លត់ អគ្គិភ័យ : ចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២០ឡានស្មេីនឹង៨០ម៉ែត្រគូប ។ រថយន្តជំនួយ ក្រសួងមហាផ្ទៃចំនួន ០៣គ្រឿងប្រេីប្រាស់ទឹកអស់០៣ឡា នស្មើនឹង១២ម៉ែត្រគូប ។
រថយន្តជំនួយង៧០ចំនួន ០៤គ្រឿងប្រេីប្រាស់ទាំង៤គ្រឿង។ រថយន្តជំនួយៈក្រុមហ៊ុនស្រាបៀ រកម្ពុជាចំនួន ០១ឡាន ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មេីនឹង ០៤ម៉ែត្រគូប ។
រថយន្តជំនួយៈសួនឧស្សាហកម្មកាណា ឌីយ៉ាចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មេីនឹង ០៤ម៉ែត្រគូប ។ រថយន្តជំនួយៈកងរាជអាវុធជាតិចំនួ ន ០៣ ប្រេីប្រាស់ទឹកអស់ចំនួន ០៣ ស្មេីនឹង ១២ម៉ែត្រគូប ។ ពន្លត់រលត់ទាំងស្រុង : នៅម៉ោង០៧:២០នាទីនាថ្ងៃខែឆ្នាំ ដដែល ។