សិស្សស្រី១២នាក់ពុលនំបុ័ងទៀតហើយ នៅស្រុកប្រាសាទបាគង

ចែករំលែក៖

ខេត្តសៀមរាប​​ ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសិស្សសាលាអនុវិទ្យាល័យ ជាស្មន់ ឃុំមានជ័យ ចំនួន១២នាក់ស្រីបានទិញនំបុ័ងញ៉ាំនៅមុខសាលាបណ្ដាលឲ្យក្អួតចង្អោរហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃ​ទី១២ខែកុម្ភៈឆ្នាំ ២០២០នៅសាលាអនុវិទ្យាល័យ ជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោក វរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាល ស្រុកប្រាសាទបាគងបានឲ្យដឹង​នា​រសៀលថ្ងៃទី១៤នេះថាមានសិស្សសាលាចំនួន១២ នាក់ស្រីទាំង១២នាក់ បានទិញនំបុ័ងញ៉ាំរួចក៏មានអាការៈក្អួតចង្អោរ ខណៈពេលនេះយើងបានបញ្ជូនសិស្សសាលាទាំងនោះទៅមណ្ឌលសុខភាពមានជ័យដើម្បីជួយសង្គ្រោះ។ លោកបន្តថាអ្នកលក់នំបុ័ងឈ្មោះ អ៊ី សីហា ភេទស្រីអាយុ៣៧ឆ្នាំ នៅ ភូមិ ជាស្មន់  ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលបានទិញមកពីផ្សាររលួសមកលក់បន្ត ។បើតាមការសាកសួរស្ត្រីអ្នកលក់​នំបុ័ង ខាងលើបានឲ្យដឹងថា នំបុ័ងទាំងនេះទិញបន្ដពីអ្នកផ្សាររលួសហើយអ្នកផ្សាររលួសទិញបន្តពីខេត្តសៀមរាប។លោកបន្ថែមថា តាមការពិនិត្យជាក់ស្តែងរបស់ជំនាញបានឲ្យដឹងថានំបុ័ងទាំងនេះខ្លះល្អនិងខ្លះទៀតផ្អូម ចឹងហើយបានជាសិស្សញ៉ាំទៅឈឺពោះបែបនេះ។

 ចំពោះវិធានការបន្តខាងសមត្ថកិច្ចជំនាញខេត្តកំពុងបន្តនីតិវីធីស្រាវជ្រាវ បច្ចុប្បន្នសិស្សសាលាទាំងនោះបានធូរស្បើយនិងត្រលប់ទៅផ្ទះវិញ អស់មួយចំនួនហើយ។

 សូមរម្លឹកថានៅស្រុកប្រាសាទបាគង ខេត្តសៀមរាប កន្លងទៅថ្មីៗនេះមានករណីពុល​នំបុ័ងម្តងរួចមកហើយតែត្រូវសមត្ថកិច្ចជំនាញសហការគ្នាចុះបិទឡនំបុ័ងខាងលើ​ចោលដែលមានទីតាំងនៅស្រុកប្រាសាទបាគងដោយសមត្ថកិច្ចរកឃើញការផលិតនោះគ្មានអនាម័យនិងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធឡើយ។

  តាមការរឹះគន់របស់ពលរដ្ននិងមន្រ្ដីរាជការបានអោយដឹងថាដោយសារតែច្បាប់ស្រុកខ្មែរមានតែច្បាប់អ្នកអនុវត្តន៍អោយបានម៉ឺងម៉ាតទើបបណ្ដាលអោយ ចំណីអាហារគ្មានអនាម័យ គ្មានគុណភាពគ្មានទំនួលខុសត្រូវ ផលិតមកអោយតែបានធ្វើអោយប៉ះពាលសុខភាពពលរដ្នយ៉ាងខ្លាំង ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print