ដោតឌុយម៉ូទ័របូមទឹកកាន់ប៉ះចំខ្សែដំណរ ឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ក្នុងទឹកស្ទឹងខាងក្រោយយ៉ាងសង្វេគ នៅគ្រាបុរសជនរងគ្រោះរាបចំបូមទឹកស្រោចដំណាំ ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ និង១០នាទី ព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចទឹកស្ទឹងខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះឈ្មោះ យស់ សឿន ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៥នាក់ក្នុងបន្ទុក បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

របាយការណ៍នគរបាលខាងលើ មុនកើតហេតុ៖ ជនរងគ្រោះ(យស់ សឿន)បានយកខ្សែព្រីភ្លើងទៅចង់ព្យួក្បែទឹកស្ទឹង ដើម្បីដោតឌុយម៉ូទ័របូមទឹកស្រោចដំណាំ ខណៈនោះម៉ូទ័ររបស់គាត់អត់ដំណើរការ(ខូច) គាត់(យស់ សឿន)ជនរងគ្រោះបានមកខ្ចីម៉ូទ័រប្អូនផ្ទះក្បែគ្នាបូមទឹកបន្ត ប៉ុន្តែជាអកុសល់គាត់បានលូកដៃទាំងពីរចំដំណរ បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗយ៉ាងសង្វេគ ។

របាយការណ៍នគរបាលដដែល បន្ទាប់ទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញសហការចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់ប្រគល់ទទួលសាកសព ជូនក្រុមគ្រួសារសាច់ញាតចាត់ ចែងតាមប្រពៃណី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print