ប៉ោយប៉ែត ៖ ដើម្បីការពារនៅវីរុះប្រភេទថ្មីកូរ៉ូណាវីរុសដល់ភ្ញៀវជាតិនិងអន្តរជាតិរយៈពេល២២ថ្ងៃកម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានចែកម៉ាសជូនភ្ញៀវជាតិនិងអន្តជាតិចំនួន៣២៥,៩៥០ ម៉ាស នេះតាមការបញ្ជក់របស់ លោកឩត្តមសេនីយ៍ត្រី អុី ចំរើននាយប៉ុស្តិ៍ បានបញ្ជក់ថាចំនួនម៉ាស ដែលប៉ុស្តិនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចែកជូនភ្ញៀវជាតិ អន្តរជាតិចំនួន២២ថ្ងៃ ចាប់ថ្ងៃទី២៧ ខែមករា មកដល់ថ្ងៃទី១៧ ខែកុម្ហះ ឆ្នាំ២០២០ មានចំនួន ៣២៥,៩៥០ ម៉ាស ។
លោកបន្ថែមថាៈចំពោះម៉ាស់ទាំងអស់ដែលបានយកមកចែកជូនភ្ញៀវជាតិនិងអន្តជាតិខាងលើនេះគីជាកម្លាំងទឹកចិត្តរបស់សប្បុរសជនបូករួមជាមួយកម្លាំងទឹកចិត្តរបស់កងកម្លាំងរួមទាំងថវិការរបស់លោកផង។ការចុះចែកម៉ាស់ជូនភ្ញៀវជាតិនិងអន្តរជាតិនេះមិនថាម៉ោងធ្វើការនោះទេកម្លាំងនគរបាលតែងតែធ្វើសកម្មភាពយកចិត្តទុកដាក់ចែកម៉ាស់ជូនភ្ញៀវជាតិនិងអន្តរៈជាតិការពារនៅវីរះខាងលើនោះជានិច្ច។ ម្យ៉ាងមិនត្រឹមតែកម្លាំងនគរបាលប៉ុណ្ណោះទេ យើងឃើញ ហើយថាថ្នាក់ដឹកនាំជាច្រើនក៏កំពុងតែយកចិត្តទុកដាក់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏លោកតែងតែចុះអនុវត្តផ្ទាល់ ដូចជានាវាយក្សមួយមានឈ្មោះwesterdam នៅតែលតោលកណ្តាលសាគរកន្លះខែ ដោយសារការរើសអើង ត្រូវបានទេវតាមនុស្សខ្មែរ សម្តេចតេជោ ជួយសង្គ្រោះ។
មិនត្រឹមសង្គ្រោះជាតិទេ គឺសង្គ្រោះពហុសញ្ជាតិ(៤១ប្រទេស) ដែលជាប់គាំងកណ្តាលសមុទ្រ ដោយសារជំងឺ”ខ្លាច” ជាឥទ្ធិពលនៃCovid-19។សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រុំដែនឡើយ។ នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម ៕ វណ្ណា