បុរសម្នាក់ទិញ ស្វាកន្ទុយស Red-Shanked souc ជាសត្វជិតផុតពូជមួយក្បាល ប្រគល់ឲ្យមន្ត្រីឧទ្យានុរក្ស

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ពិតជាមានចិត្តសន្ដោសមែន ដែលបុរសម្នាក់បានចំណាយលុយផ្ទាឡ់ខ្លួនរាប់រយដុល្លារ ទិញស្វាកន្ទុយស Red-Shanked souc ជាសត្វជិតផុតពូជមួយក្បាល យកទៅប្រគល់ឲ្យមន្ត្រីឧទ្យានុរក្សសត្វព្រៃយកទៅថែរក្សា និងបង្កាត់ពូជ ។
ពីធីប្រគល់កន្ទុយស Red-Shanked souc មួយក្បាលនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ នៅស្នាក់ការជានជាតិវីរជ័យសៀមប៉ាង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ស្ថិតឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
មន្ត្រីឧទ្យានុរក្សសត្វព្រៃខេត្តស្ទឹងត្រែងបានឲ្យដឹង ក្រុមអភិរក្សសត្វព្រៃ និងមន្រ្តីមន្ទីបរិស្ថានខេត្តស្ទឹងត្រែងបានយកស្វាកន្ទុយស ឈ្មោះវិទ្យាសាស្ត្រ (Red- Shanked douc )មួយក្បាលជាប្រភេតសត្វស្វាជិតផុទពូជទៅហើយនោះពីប្រជាពលរដ្ឋម្នាក់ ដែលគាត់អះអាងថា បានទិញពីគេ។
ពលរដ្ឋដែលយកសត្វខាងលើមកប្រគល់ឲ្យក្រុមអភិរក្សសត្វព្រៃថា សត្វស្វាមួយក្បាលនេះ គាត់ទិញពីគេក្ណុងតម្លៃរាប់រយដូល្លារ តែដោយមានចិត្តអាណិតអាសូរ និងឃើញសត្វស្វានោះមានសុខភាពខ្សោយផង ក៏យកមកប្រគល់ជូនមន្រ្តីអភិរក្សសត្វព្រៃតែម្ដង ។

បើតាមការសិក្សាពីមន្ត្រីបសុពេទ្យឲ្យដឹងថា សត្វស្វាមួយក្បាលនេះមានចំណាត់ថ្នាក់ជាសត្វ ស្វាកន្ទុយស (Red-Shanked souc) ជាសត្វប្រភេទជិតផុតពូជ (Endangered Species )ទៅហើយ តែបើនៅមានសេសសល់ខ្លះយ៉ាងដូច្នេះយើងត្រូវតែឬក្សានិងអភិរក្សឲ្យមានតំណពូជលើងវិញ ហើយយើងនឹង ប្រគល់ជូនទៅ មន្រ្តីជំនាញផ្នែកពេទ្យសត្វ អង្គការ ACCB យកទៅព្យាបាល និងបំប៉នសុខភាព ។

យ៉ាងណាមន្ត្រីឧទ្យានុរក្សសត្វព្រៃ និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋម្នាក់នេះ ដែលបានចំណាយធនធានផ្ទាល់ខ្លួនទិញស្វាកន្ទុយស (Red-Shanked souc) នេះយកមកប្រគល់ឲ្យសមត្ថកិច្ចជំនាញអភិរក្ស និងបន្តពូជឡើងវិញ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print