មន្រ្តីនគរបាលប៉ុស្តិ៍ម្នាក់កាប់ប្រពន្ធច្រើនពូថៅស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តតាកែវ ៖ មន្ត្រីនគរបាលម្នាក់ ក្លាយជាឃាតក កាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃបំផុត ព្រោះតែសេចក្តី ប្រចណ្ឌ។
មន្រ្តីនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា នៅ វេលាម៉ោងជាង៥ល្ងាចថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មាន ករណីឃាតកម្មមួយ បានកើតឡើង នៅ ចំណុចភូមិអង្គត្នោតខាងលិច ឃុំអង្គតា សោម ស្រុកត្រាំកក់ ខេត្ដតាកែវ ដែលបង្ក ឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ប្រាក់ សារ៉ាន់ ហៅម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសោម មានទីលំនៅភូមិអង្គត្នោតខាងលិច ឃុំអង្គ តាសោម ស្រុកត្រាំកក់ បានយកពូថៅដងឈើប្រវែង២៦សង់ទីម៉ែត្រ កាប់ទៅលើ ប្រពន្ធរបស់ខ្លួនឈ្មោះ អៀល ទិត្យផល្ល័យ ភេទស្រី អាយុ២១ឆ្នាំ ចំនួន ៣ពូថៅ ចំ ក្បាលពីក្រោយ២ពូថៅ ចំស្មា១ពូថៅ និង វ៉ៃចំឆ្អឹងជំនីរស្ដាំ១ពូថៅ បណ្ដាលឲ្យស្លាប់ ភ្លាមៗ នៅមុខទ្វារផ្ទះរបស់ខ្លួន។ ចំពោះ មូលហេតុ សាច់ញាតិជិតខាងបង្ហើបថា មានទំនាស់ពាក្យសម្ដីគ្នា ព្រោះជន សង្ស័យកើតរោគប្រចណ្ឌប្រពន្ធ។
ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រាក់ សារ៉ាន់ មកសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី។ ចំណែកសពស្រីរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាត់ធ្វើបុណ្យតាមប្រពៃណី៕


ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print