កាត់ដើមឈើមិនប្រយ័ត្ន ពេលរលំសង្កត់ចំពីលើក្បាល របួសធ្ងន់រហូតស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ អាណោចអាធម័ណាស់ ទៅកាត់ដើមឈើពុំបានប្រុងប្រយ័ត្ន​ពេលរលំ​សង្កត់ចំពីលើក្បាលបណ្ដាលឲ្យរបួសធ្ងន់ធ្ងររហូតដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតកាលពីវេលាម៉ោង២១៖៣០នាទីថ្ ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុច ស្រឡៅស្រោង តំបន់ព្រៃអង់តែន ភូមិត្រពាំងឬស្សី ឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះមានឈ្មោះ គិន អ៊ុល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិ ករ នៅភូមិឈើទាលជ្រុំ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ចាន់ គិន ភេទប្រុស អាយុ ៥០ឆ្នាំ និងឈ្មោះ ឃឹម ហៀង ភេទស្រី អាយុ ៥០ឆ្នាំ ត្រូវជាឪពុកម្ដាយបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៨  ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៥ រសៀល ថាកូនរបស់ខ្លួននិងមិត្ត ភក្កិបងប្អូនគ្នាចំនួន ៤នាក់បើកគោយន្តកន្ត្រៃយ៍ ចំនួនពីរគ្រឿង ឆ្ពោះទៅទីកន្លែងកើតហេតុខាងលើដើម្បីកាប់ ដើមឈើយកមកធ្វើអុសលក់ គ្រាន់បានដោះស្រាយជីវភាព ស្រាប់តែ នៅថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ ២០២០ វេលាម៉ោង២១ និង ៣០នាទី ខ្លួនបានឮដំណឹងថា កូនរបស់ខ្លួនបានស្លាប់ដោយសារដើមឈឺរលំ សង្កត់លើក្បាលបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុខាងលើ។

តាមការបំភ្លឺរបស់សាក្សីដែលបានរួមដំណើរទៅកាប់អុសជាមួយរួមមានឈ្មោះ ១/៖ ឈ្មោះសោម សារ ភេទប្រុសអាយុ  ៣៦ឆ្នាំ នៅភូមិ ជាមួយគ្នា។២/ ឈ្មោះអៃ រ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិជាមួយគ្នា។

៣/ឈ្មោះ យ៉ា នីន ខេប្រុសអាយុ ១៩ ឆ្នាំ នៅភូមិជាមួយគ្នា អ្នកទាំងបីខាងលើនេះ បានរៀបរាប់ឲ្យដឹងថា÷ នៅថ្ងៃទី១៨ ខែកុម្ភះឆ្នាំ២០២០ ថាពេលពួកខ្លួនទៅដល់បាននាំគ្នាដើរមើលដើមឈើ ទុកកាប់ធ្វើអុសពេលខ្លួនកាប់រួចដឹកយកមកទុកនៅនឹងរោងរបស់ខ្លួននៅចំណុចស្រឡៅស្រោងក្បែរកន្លែងកើតហេតុលុះនៅថ្ងៃស្អែកទី១៩ខែកុម្ភៈឆ្នាំ២០២០ ពេលថ្ងៃរសៀលពួកខ្លួនបានទៅដល់តំបន់កើតហេតុខាងលើនាំគ្នាដើរមើលគល់ឈើហើយបាននាំគ្នាកាត់និងម៉ាស៊ីនត្រង់សឺន័រដើម្បីយកមកធ្វើអុសលុះវេលាម៉ោង២១និង៣០នាទីពេលខ្លួនកាត់ដើមចំបក់មួយដើម ទំហំមុខ៣០ស.ម មុននឹងកាត់បានប្រាប់គ្នាទាំង៤នាក់ថាជិតគល់ទាំងអស់គ្នាកុំទៅណាឆ្ងាយ ដោយយប់ងងឹតផងនៅចម្ងាយពីគល់ឈើនេះបីម៉ែត្រ ពេលនោះដើមឈើរលំទៅទិសខាងលិចក៏បានបាក់មែកឈេី ដើមច្រម៉ាសប៉ុនកំភួនជើង ដោយមកជាមួយដើមចំបក់ធ្លាក់មកពីលើសង្កត់ចំក្បាល ឈ្មោះគិន អ៊ុល បណ្ដាលឲ្យស្លាប់ភ្លាមនៅទីកន្លែងកើតហេតុ ពេលនោះពួកខ្លួនទាំងបីនាក់បានជួយមើលតែរងរបួសធ្ងន់ធ្ងរពេក ពួកខ្លួនក៏បានទូរស័ព្ទប្រាប់ក្រុមគ្រួសារនិងបាននាំគ្នាយកសាកសព ចេញពីទីកន្លែងកើតហេតុឆ្ពោះមកភូមិទាំងយប់។

លុះដឹងព័ត៌មានភ្លាមកម្លាំងជំនាញ បានចេញទៅទីកន្លែងកើតហេតុដែលមានផ្លូវលំបាកហើយនៅឆ្ងាយទៀតដើម្បីពិនិត្យកន្លែងកើតហេតុនិងសាសព ។

តាមការពិនិត្យសាកសព យើងពិនិត្យឃើញស្នាមទ្រុឌ នៅលើក្បាល មួយកន្លែងធ្ងន់​ធ្ងរ ក្រៅពីនេះនៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ទើបធ្វើការសន្និ​ដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយសារគ្រោះថ្នាក់ខ្លួនឯងពុំមានពាក់ព័ន្ធនិងករណីឃាតកម្មទេ។

មូលហេតុ: កាត់ដើមឈើពុំបានប្រុងប្រយ័ត្នធ្វើឱ្យរលំសង្កត់លើក្បាល បណ្ដាលឲ្យស្លាប់។ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ យើងបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print