រថយន្តក្រុងសាធារណៈ ដឹកជញ្ជូនអ្នកដំណើរ បានជាង៨លាននាក់ ខណៈកាណូតដឹកអ្នកដំណើរដោយ មិនយកប្រាក់ មានអ្នកជិះ ចំនួនជិត២ម៉ឺននាក់ ក្នុងមួយឆ្នាំ២០១៩ កន្លងមក

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រី អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ លោក ម៉េត មាសភក្ដី បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃទី២១ កុម្ភៈនេះថា ក្នុងមួយឆ្នាំ២០១៩ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានធ្វើសកម្មភាពដឹកជញ្ជូនអ្នកដំណើរបានចំនួនជាង៨លាននាក់ ខណៈកាណូតដឹកអ្នកដំណើរដោយមិនយកប្រាក់ មានអ្នកជិះ ចំនួនជិត២ម៉ឺននាក់ ។
រដ្ឋបាលរាជធានីភ្នំពេញបានដាក់អោយដំណើរ ការជាលើកដំបូង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានខ្សែរត់ចំនួន០៣ខ្សែ រថយន្តចំនួន៤៣គ្រឿង ហើយនៅឆ្នាំ២០១៧ បានបន្ថែមខ្សែរត់ចំនួន០៥ខ្សែ មានរថយន្តចំនួន១៥៥គ្រឿង និងឆ្នាំ២០១៨ បន្ថែមខ្សែរត់ចំនួន០៥ខ្សែទៀត សរុបចំនួន១៣ខ្សែ ដោយបានប្រើប្រាស់រថយន្តរហូតដល់ចំនួន២៣៥គ្រឿង ក្រោមការជួយឧបត្ថម គាំទ្រ និងផ្តល់ជំនួយ រថយន្តក្រុងទាំងនេះ ពីប្រទេសជប៉ុន និងប្រទេសចិន ។
នេះបើយោងតាមរបាយការណ៏ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំក្នុងឆ្នាំ២០១៩នេះ អ្នកជិះរថយន្តក្រុងមានចំនួន ៨.២៦៥.១០៧នាក់ ក្នុងនោះ អ្នកជិះបងប្រាក់ចំនួន ២.៧៩០.៤៣៣នាក់ និងអ្នកជិះឥតបង់ប្រាក់ចំនួន ៥.៤៧៤.៦៧៤នាក់។
របាយការណ៏បានបន្តថា ចំណែកកាណូតដឹកអ្នកដំណើរវិញ មានអ្នកជិះ ចំនួន ១៧.៧៥៦នាក់។ បានដឹកជញ្ជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅមកតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួនសរុប ៣៨.៧៥៩នាក់។ បានដឹកជញ្ជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅមកតាម បណ្តាខេត្តនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួនសរុប ២៣.៦៣៥ នាក់។ បានដឹកជញ្ជូនមន្ត្រីរាជការតាជី–យាយជី និងសិស្សានុសិស្សចូលរួមកម្មវិធីសំខាន់ៗសរុបចំនួន ៦.៨៤០នាក់។
របាយការណ៏ របស់រដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ខ្សែរត់របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញមានចំនួន ១៣ខ្សែ ប្រើប្រាស់រថយន្តក្រុងចំនួន ២៣៥គ្រឿងសម្រាប់បម្រើសេវាសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋរួមមាន ៖
១ ខ្សែទី១A ពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ចំណតច្បារអំពៅប្រវែង ២៥គីឡូម៉ែត្រ
ខ្សែទី១B ពីចំណតច្បារអំពៅ ដល់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (វិលជុំ) ប្រវែង ២៤គីឡូម៉ែត្រ។
២ ខ្សែទី២ ពីរង្វង់មូលគួចកាណុង ដល់ស្ពានព្រែកសំរោង ប្រវែង ១៩គីឡូម៉ែត្រ។៣ ,ខ្សែទី៣ ពីចំណតសួនឫស្សីកែវ ដល់បុរីសន្តិភាព២ ប្រវែង ២៤គីឡូម៉ែត្រ ។,៤ ខ្សែទី៤A ពីចំណតសួនឫស្សីកែវ ដល់បុរីសន្តិភាព២ ប្រវែង ២៩គីឡូម៉ែត្រ។
ខ្សែទី៤B ពីចំណតសួនឫស្សីកែវ ដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម កម្ពុជា–ចិន ប្រវែង ៣១គីឡូម៉ែត្រ។
ខ្សែទី៤C ពីចំណតសួនឫស្សីកែវ ដល់រង្វង់មូលដីក្រហម (គួស្រូវ) ប្រវែង ២២គីឡូម៉ែត្រ ។
៥ ខ្សែទី៥A ពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ផ្សារអ៊ីអន២ (វិលជុំ) ប្រវែង ១២គីឡូម៉ែត្រ។
ខ្សែទី៥B ពីចំណតផ្សារអ៊ីអន១ ដល់ចំណតផ្សារអ៊ីអន២ (វិលជុំ) ប្រវែង ១១គីឡូម៉ែត្រ។ ៦,ខ្សែទី៦ ពីរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ប្រវែង ២៥គីឡូម៉ែត្រ។ ៧,ខ្សែទី៧ ពីចំណតគីឡូម៉ែត្រលេខ៩ ដល់ចំណតបឹងឈូក ប្រវែង ២២ គីឡូម៉ែត្រ។ ៨ខ្សែទី៨ ពីរង្វង់មូលគួចកាណុង ដល់ចំណតរថយន្តក្រុងផ្លូវ២០០៤ (វិលជុំ) ប្រវែង ១២ គីឡូម៉ែត្រ។៩ខ្សែទី៩ ពីបុរីសន្តិភាព២ ដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រវែង ២៣គីឡូម៉ែត្រ។
១០ ខ្សែទី១០ ពីចំណតរថយន្តក្រុងផ្លូវ២០០៤ ដល់ចំណតច្បារអំពៅ (វិលជុំ) ប្រវែង ១៣គីឡូម៉ែត្រ។
១១ ខ្សែទី១១ ពីចំណតវត្តស្លែង ដល់ច្រមុះជ្រូកស្ទឹងមានជ័យ (វិលជុំ) ប្រវែង ១៤គីឡូម៉ែត្រ។១២,ខ្សែទី១២ ពីចំណតរាជាយស្ម័យយានកម្ពុជា (វិលជុំ) ប្រវែង ១០គីឡូម៉ែត្រ។,១៣ ខ្សែទី១៣៖ ពីចំណតរាជាយស្ម័យយានកម្ពុជា ដល់រង្វង់មូលផ្សារដើមថ្កូវ (វិលជុំ) ប្រវែង ៦គីឡូម៉ែត្រ។
លោកអ៊ាន សុឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ បានពង្រីកសេវាដឹកជញ្ជូនកើនដល់ចំនួន១៣ខ្សែ ដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន២៣៥គ្រឿង មានបុគ្គលិកសរុបចំនួន៧០៥នាក់ ក្នុងរថយន្តមួយគ្រឿងត្រូវប្រើប្រាស់បុគ្គលិកបើកបរចំនួន២នាក់ ចែកជាពីរវេនក្នុង១ថ្ងៃ ពង្រាយនៅតាមបណ្តាផ្លូវសំខាន់ៗ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅតាមជម្រើសគោលដៅ ប្រកប ដោយសុវត្ថិភាពនិងកាត់បន្ថយកកស្ទះចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយបំពុលបរិស្ថានរាជធានីភ្នំពេញជាដើម ។ លោក បន្តថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានរៀបចំប្រព័ន្ធគ្រប់គ្រងរបស់រថយន្តក្រុងនិង ប្រព័ន្ធតាមដានទីតាំង រថយន្តក្រុង ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋរង់ចាំ និងពេលវេលា នៃការមកដល់របស់រថយន្តក្រុង បានជួយសម្រួលដល់អ្នក ជិៈរថយន្តក្រុងនៅរាជធានីភ្នំពេញ និងប្អូនសិស្សានុសិស្ស ជិៈ រថយន្តក្រុងមកសិក្សាដោយខ្លួនឯង និងបានរៀបចំបំពាក់ម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច ដោយមានការប្រើប្រាស់កាត អ៊ិនអែតស៊ី របស់ធនាគារ ឯកទេស វីន និងឃ្យូអរកូត របស់ធនាគារ អេស៊ីលីដា ទាត់ចិត្តនៅលើរថយន្តក្រុងនិងមានអ៊ីនធឺណែត(wi-fi) នៅលើរថយន្តក្រុងផងដែរ ដើម្បីងាយស្រួលក្នុងការទូទាត់។
លោក អ៊ាន សុឃីម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសេវារថយន្តក្រុងសាធារណៈ បានចំនួន១៣ខ្សែ នៅតាមបណ្តាផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយគិតជាមធ្យមក្នុងមួយថ្ងៃមានប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវារថយន្តក្រុងនេះ មានចន្លោះពីជាង២ម៉ឺន៨ពាន់នាក់ ទៅ៣ម៉ឺននាក់ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print