ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែភាពខ្ជីខ្ជា»។ សម្តេចបានថ្លែងបែបនេះកាលពីម្សិលមិញ ខណៈ ទីបំផុត..! ស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ មិនមានផ្ទុកនូវវីរុស COVID-19 ហើយម៉ាឡេស៊ីលើកមុន បញ្ជាក់មានភាពមិនប្រក្រតីនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហោះសារលើ Facebook ផ្លូវការថា៖ ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះលើការពិនិត្យសុខភាពរបស់ភ្ញៀវទេសចរដែលជិះលើនាវាWesterdam បានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើមនុស្សធម៏របស់ខ្លួនអស់រយៈពេលជិតមួយសប្តាហ៍។ ផ្ទុយទៅវិញ ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួល បានយុត្តិធម៍មកវិញ។ មិនមានមនុស្សណាម្នាក់ដែលជិះលើនាវាខ្នាតយក្ស
Westerdam ឆ្លងCovid.19នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ សម្រាប់ខ្ញុំកំពុងវាយកូនគោលនៅCity golfនៅភ្នំពេញមិនមែនស្ថិតក្នុង
មន្ទីរពេទ្យនៅSingapore ដូចពួកបីសាចឃោសនានោះដែរ៕
ដោយ៖ សុខ ខេមរា