ខេត្តកំពង់ឆ្នាំង ៖ ដោយក្តីបារម្មណ៍ និង គិតពីអនាគតកូន ម្តាយសុខចិត្តផ្តាច់អាយុសង្ខាខ្លួនឯងបន្ទាប់ពីស្តីបន្ទោសប្រដៅកូនបន្តិចបន្តួចប៉ុន្តែកូនមិនស្តាប់ហើយក៍តូចចិត្តចងកសម្លាប់ខ្លួនឯងតែម្តង ។ ហេតុការណ៍ចងកនេះសម្លាប់ខ្លួនឯងនេះបានកើតឡើង ភូមិនៅវេលាម៉ោង១៥ និង៣០នាទីរសៀលថ្ងៃទី២៣ ខែកុម្ភះឆ្នាំ២០២០ នៅភូមិចំណុចភូមិប្រាំបីឆោម ឃុំ ពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ស្រ្តីជាម្តាយបានធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះតែកូននេះ មានឈ្មោះ នេះ ឈ្មោះវ៉ាន់ ថេត អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា នៅមុនកើតហេតុម្តាយបានប្រាប់ ណែនាំ កូន បន្តិចបន្តួច កុំផ្តេសផ្តាស់ និង កុំអោយដើរលេងឥតប្រយោជន៍ច្រើនពេក ។ ក្រោយពីប្រដៅនិងដាស់តឿនកូនរួចហើយ តែកូនហាក់បីដូចជាមិនស្តាប់ពាក្យប្រៀនប្រដៅម្តាយទើប ធ្វើអោយម្តាយតួចចិត្ត និងខ្លួនឯងប្រដៅកូនមិនស្តាប់ ក៍គិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួនឯងតែម្តង ដោយយកក្រម៉ាចងក បណ្តាលឲ្យស្លាប់តែម្តង ៕
ដោយ៖ ចន្ថា