ប្រធានាធិបតី អ៊ីរ៉ង់បរាជ័យក្នុងការបោះឆ្នោត សភា ឆ្នាំ​២០២០​

ចែករំលែក៖

ប្រទេសអ៊ីរ៉ង់៖ បក្សប្រឆាំងដឹកនាំដោយ​ប្រធានាធិបតី ហាសសាន រ៉ូហានី បរាជ័យ នៅក្នុងការបោះឆ្នោត សភា​ ​ហើយនៅក្នុងរដ្ឋធានីតែអ៊ីរ៉ង់​​មិនទទួលបានមួយកៅអីណាឡើយ។​ទាំងនោះគឺជារឿងមួយយ៉ាងអាម៉ាស់សម្រាប់គណបក្សកាន់អំណាច។
កាលពីថ្ងៃទី​២៣ ខែកុម្ភៈ គណបក្សប្រឆាំងនៅអ៊ីរ៉ង់​ប្រកាសថា បានទទួលជ័យជំនៈក្នុងការបោះឆ្នោត កាលពីថ្ងៃទី​២១ខែកុម្ភៈកន្លងមក​​។ ការបោះឆ្នោតលើក​​នេះគឺមានចំនួនពលរដ្ឋទៅចូលរួមបោះឆ្នោតតិចបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៧៩។​ សារព័ត៌មាន​ Kayhan ​បានផ្សាយថា​«ជ័យជំនៈក្នុងការបោះឆ្នោត​បានទៅលើ​បេក្ខភាពប្រឆាំងអាមេរិក​។
ក្រសួងមហាផ្ទៃអ៊ីរ៉ង់​បានប្រកាសថា លទ្ធផលរាប់សន្លឹកឆ្នោត​​បាន៩៥ភាគរយ នៅបណ្ឌលបោះឆ្នោត​ចំនួន២០៨កន្លែង​ ដោយបានប្រកាសពីបេក្ខភាព​ទទួលបានជ័យជំនៈ ក្នុងការបោះឆ្នោត ។
ក្នុងពេលជាមួយគ្នានេះដែរ​ សារព័ត៌មាន​​​ Fars បានផ្សាយថា​ បេក្ខភាព​ដែលមានទស្សនៈនយោបាយប្រឆាំងអាមេរិក ទទួលបាន​១៩១ កៅអ៊ីក្នុងចំណោម​២៩០​កៅអីក្នុងសភា ។អ្វីដែលគួឲ្យចាប់អារម្មណ៍នោះគឺ​​គណបក្សប្រឆាំងទទួលបាន ជ័យជំនៈទាំងស្រុង នៅ​ក្នុង​ទីក្រុងតេអ៊ីរ៉ង់​ ដែលមាន៣០កៅអ៊ីគឺក្រុមប្រឆាំង​ទទួលបានទាំង​៣០។ គណបក្សកាន់អំណាចមិនទទួលបានមួយកៅអីណាឡើយ។
ចំនួនពលរដ្ឋ​ទៅបោះឆ្នោត​សភា មានតិចជាង ការគ្រោងទុក ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​លោក Abdolreza Rahmani Fazli បានប្រកាសថា​ ចំនួនពលរដ្ឋទៅបោះឆ្នោតមានតិច ​ដោយសារតែ ការបោះឆ្នោត​កើតឡើង​ក្នុងពេល​ដែល​អ៊ីរ៉ង់កំពុងប្រឈមនិងការឆ្លងរាលដាល នៃវីរុស ​កូវីដ-១៩​។
នៅក្នុងការបោះឆ្នោតលើកនេះមានបេក្ខភាពដល់ទៅ​៧ពាន់នាក់ ប្រជែងកៅអី១៩០​ក្នុងសភា អាណត្តិ​៤ឆ្នាំ​។ តាមច្បាប់បោះឆ្នោត បេក្ខភាពទាំងអស់ត្រូវតែទទួលបានការគាំទ្រយ៉ាង​តិច​២០ភាគរយ ទើបជាប់ជាតំណាងរាស្ត្រ ហើយបើគ្មានបេក្ខភាពណាមួយទទួលបានការគាំទ្រ២០ភាគរយនិងត្រូវរៀបចំបោះឆ្នោតជាថ្មី​នៅក្នុងតំបន់នោះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print