រថយន្តកាមរីហាយប្រ៊ីតបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងនៅមុខKTV បណ្ដាលឲ្យនារីម្នាក់ស្លាប់ និងមនុស្សប្រុសស្រី៥នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ និងនារីម្នាក់ទៀតបានស្លាប់ភ្លាមនៅហ្នឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មៗ បន្ទាប់ពីបុរសម្នាក់បើករថយន្តកាមរីហាយប្រ៊ីក ពណ៌ត្រីអ៊ុី បុករះអ្នកដំណើរ ទាំងរថយន្តចតនៅចញ្ចើមផ្លូវ និងម៉ូតូជាច្រើនគ្រឿងទៀតនៅមុខអាហារដ្ឋាន ឬស្សីស្រស់ KTV រងការខូចខាតយ៉ាងដំណំ
បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
 សពនារីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយនាងជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពាក់ស្លាកលេខកណ្ដាល1X-7104ជាមួយនិងបុរសម្នាក់បានរងរបួសធ្ងន់ផងដែរ ។
បើតាមសាក្សីដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ិត ពណ៌ត្រេអ៊ី គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ត្រង់ចំណុចមុខ(អាហារដ្ឋានឬស្សីស្រស់ KTV )ដែលជាចំណុចផ្លូវកោងផង ហើយរថយន្តបង្កមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុករះទាំងអ្នកដំណើរ និងរថយន្តមួយគ្រឿងម៉ាកព្រូស និងម៉ូតូជាច្រើនគ្រឿងដែលចតស្ងៀមនៅមុខហាងពេញមួយទំហឹងបណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើ និងធ្វើឲ្យរថយន្តម៉ាកព្រូស ទាំងម៉ូតូនៅមុខហាងជាច្រើនគ្រឿងរងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នោះក៏ធ្វើឲ្យនារីម្នាក់ស្លាប់ភ្លាមៗ និងប្រុសស្រី៥នាក់ទៀតរងរបួសធ្ងន់ផងដែរ ។
ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗ រីឯតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរង់ចាំធ្វើការសាកសួរ និងទំនាក់ទំនងទៅខាងជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើកាវាស់វែងនិងស្ទូចរថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ដោយឡែកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុទុកប្រគល់ជូនទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print